ប្រមុខ UNទាមទារឲ្យបញ្ឈប់ទង្វើគ្មានមនសិការ ក្រោយអ៊ីស្រាអែលវាយប្រហារសម្លាប់បុគ្គលិក ខណៈអាមេរិកប្ដេជ្ញាដាក់សម្ពាធ

2024/09/13 07:40:16 pm        233

អគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonio Guterres អំពាវនាវឱ្យបញ្ចប់អំពើហិង្សាក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលទៅលើជម្រករបស់អង្គការសហប្រជាជាតិសម្រាប់លំនៅឋានជនស៊ីវិលរាប់ពាន់នាក់ដែលត្រូវបានភៀសខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយតាមរយៈអ្នកនាំពាក្យរបស់លោក អគ្គលេខាធិការ បានថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលទៅលើសាលារៀនមួយដែលបម្រើជា ជម្រកនៅតំបន់ Nuseirat កាលពីថ្ងៃពុធ ដែលបានសម្លាប់បុគ្គលិកចំនួន ៦ នាក់មកពីទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA រួមទាំងមនុស្សរាប់សិបនាក់ផ្សេងទៀត មានស្ត្រី និងកុមារ។ឧបទ្ទវហេតុនេះបង្កើនចំនួនបុគ្គលិក UNRWA ដែលបានស្លាប់ក្នុងជម្លោះនេះដល់ ២២០នាក់ ។ចំណែកប្រមុខការទូតអាមេរិក លោក Antony Blinken បាននិយាយថា បុគ្គលិកអង្គការសហប្រជាជាតិគួរតែត្រូវទទួលបានការការពារ ហើយលោកប្ដេជ្ញាថានឹងដាក់បន្តសម្ពាធលើអ៊ីស្រាអែលឲ្យការពារដល់តំបន់មនុស្សធម៌នៅហ្កាហ្សា។

លោកអគ្គលេខាធិការបន្តការអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងសម្រាប់ការដោះលែងចំណាប់ខ្មាំងទាំងអស់ក្នុងដែនដីហ្កាហ្សាដោយគ្មានលក្ខខណ្ឌ ព្រមទាំងបញ្ឈប់អំពើហិង្សាដ៏គួរឲ្យរន្ធត់បែបនេះ។ លោកបានហៅការបន្តកង្វះការការពារប្រកបដោយប្រសិទ្ធភាពសម្រាប់ជនស៊ីវិលនៅតំបន់ហ្កាហ្សាក្នុងអំឡុងសង្គ្រាមនៅតែបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសថាជា ទង្វើគ្មានមានសិការ។

តាមរយៈអ្នកនាំពាក្យរបស់លោក អគ្គលេខាធិការរូបនេះ អំពាវនាវឱ្យភាគីទាំងអស់ជៀសវាងការប្រើប្រាស់សាលារៀន ជម្រក និងតំបន់ជុំវិញ ជាគោលដៅយោធា។ ភាគីទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះត្រូវមានកាតព្វកិច្ចគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិគ្រប់ពេលវេលា៕




អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        9
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm