ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី នឹងជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ប្រទេសទាំងពីរ

2024/09/13 08:04:40 pm        341

នៅក្នុងព្រឹត្តិការណ៍អបអរសាទរខួបលើកទី៦៥ឆ្នាំ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការណ៍កម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០២៤នេះ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បានប្រារព្ធ​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ពាណិជ្ជកម្មទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ឬហៅថា ពិព័រណ៍សួស្តីឥណ្ឌូនេស៊ី រយៈ​ពេល​២​ថ្ងៃ ដើម្បីបង្កើកិច្ចសហប្រតិបត្តិការ និងការជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍ ប្រទេស​ទាំង​ពីរ​មានកំណើនថែមទៀត។

ក្នុងពិធីបើកព្រឹត្តិការណ៍តាំងពិព័រណ៍នៅថ្ងៃទី១៣ ខែកញ្ញានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មថ្លែងថា ពិព័រណ៍សួស្តីឥណ្ឌូនេស៊ី គឺបានបង្កើតឱកាសឲ្យក្រុមហ៊ុន សហគ្រាស​ផ្នែក​ឯកជន កម្ពុជា ឥណ្ឌូនេស៊ី ស្វែងរកសក្តានុពល និងឱកាសក្នុងកិច្ចសហការ បង្កើត​ភាព​ជាដៃគូ​ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែច្រើនថែមទៀត។

លោកជំទាវ ចម និម្មល ថ្លែងថា បច្ចុប្បន្នទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ឥណ្ឌូនេស៊ី គឺជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសពីរ កើនលើស១ពាន់លានដុល្លអាមេរិច ពោល​គឺកើន ១៥% ប្រៀបនឹងឆ្នាំ២០២២។

ឯកឧត្តម Santo Darmossumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បញ្ជាក់បន្ថែមថា ទំនាក់​ទំនាក់ពាណិជ្ជកម្ពុជា ឥណ្ឌូនេស៊ី ក្នុងរយពេល៦ខែក្នុងឆ្នាំ២០២៤នេះ ធ្វើបាន​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​៥៥០លានដុល្លាអាមេរិច ហើយតាមរយៈការតាំងពិព័រណ៌សួស្តីឥណ្ឌូនេស៊ី និង​ការ​ប្តេជ្ញា​ចិត្ត​រវាងប្រទេសទាំងពីរ នឹងជំរុញទំហំពាណិជ្ជកម្មកើនលើសឆ្នាំកន្លងមកបន្ថែមទៀត។

បណ្តា​ក្រុមហ៊ុន នៅកម្ពុជា និងមកពីឥណ្ឌូនេស៊ី ថ្លែងថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ថ្ងៃនេះ គឺ​បាន​ធ្វើឲ្យក្រុមហ៊ុន បង្កើតបាននូវដៃគូថ្មីជាច្រើន ដើម្បីជំរុញបង្កើនការនាំចេញ នាំចូល ផលិតផល ទេសចរណ៍ កម្ពុជា ឥណ្ឌូនេស៊ី កាន់តែច្រើនឡើងវិញ ក្រោយវិបត្តិកូវីដ១៩។

សូម​​បញ្ជាក់ថា ពិព័រណ៌សួស្តីឥណ្ឌូនេស៊ីដែលប្រារព្វនៅកោះពេជ្ររយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកញ្ញានេះ គឺមានស្តង់ពិព័រណ៌បង្ហាញទំនិញ និងសេវាកម្ម នៃក្រុមហ៊ុនកម្ពុជា ឥណ្ឌូនេស៊ីចំនួន១១០ស្តង់៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        151
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់

2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm
​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២
2026/07/24 08:04:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm