អ្នកនយោបាយ៖ ការបំភ្លឺជុំវិញស្ថានភាពព្រំដែន ជាការបង្ហាញរឹតតែច្បាស់ នៃ​អត្ថប្រយោជន៍​បង្គោល​ព្រំដែន

2024/09/13 09:14:15 pm        352

បណ្តាមេដឹកនាំគណបក្សនយោបាយមួយចំនួន លើកឡើងថា ការបំភ្លឺជុំវិ​ញ​ស្ថានភាព​ព្រំដែន​ដែល​នឹង​ប្រព្រឹត្តទៅនាសប្តាហ៍ក្រោយនេះ ជាការបង្ហាញរឹតតែ​ច្បាស់​នៃ​អត្ថប្រ​យោជន៍​បង្គោល​ព្រំដែន​របស់កម្ពុជា។

ស្របពេលឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងអញ្ជើញ​ធ្វើ​បទ​បង្ហាញ​ជូនប្រតិភូគណបក្សនយោបាលដែលជាសមាជិកនៃឧត្តមក្រុមប្រឺក្សាពិគ្រោះ និង​ផ្តល់​យោបល់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ មានមេដឹកនាំ​គណបក្ស​នយោបាយ​មួយ​ចំនួន​ក្នុង​ចំណោមសមាជិកទាំង២៨គណបក្សនយោបាយ បានប្រាប់BTV ឱ្យដឹងនៅថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ២០២៤ថា ក្នុង​នាម​គណបក្ស​នយោបាយ​ពិត​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ការ​បន្ត​បង្ហាញ​ពី​ភាព​ពិត និងអត្ថប្រយោជន៍នៃស្ថានភាពតាមក្រវាត់ព្រំដែន ជាពិសេស​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​ជិតខាង។

ក្នុងនោះ ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ លើកឡើងថា កិច្ច​ប្រជុំ​ដើម្បី​បំភ្លឺពាក់ព័ន្ធនឹងព្រំដែននាពេលខាងមុខពិតជាមានសារៈសំខាន់ ក្នុងការបង្ហាញពី​លទ្ធផល​នៃ​ការបោះបង្គោលព្រំដែនជូនជាតិ និងប្រជាជន ជាពិសេសនេះក៏ជា​ឱកាស​រំលេច​ពី​អត្ថ​ប្រយោជន៍​នៃ​កិច្ចការបោះបង្គោលព្រំដែនសំដៅឱ្យក្លាយជាព្រំដែនសន្តិភាព។

ជាមួយគ្នា ឯកឧត្តម គង់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យ ចាត់ទុកការ​អញ្ជើញ​បំភ្លឺ​ជុំវិញ​កិច្ចការព្រំដែន គឺមិនមែនជារឿង​ថ្មី​សម្រាប់​កម្ពុជា​នោះ​ទេ​ដែល​ក្រុម​ជ្រុល​និយម​មួយ​ចំនួន​ចោទ​ប្រកាន់​ដដែលៗពីបញ្ហាព្រំដែនក្នុងន័យជាលេសបង្កភាពច្របូកច្របល់។

សូមជម្រាបថា ការធ្វើបទបង្ហាញរបស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលប​ន្ទុក​រដ្ឋ​លេខា​ធិការដ្ឋាន​​កិច្ចការ​ព្រំដែន អំពីព្រំដែនស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា រវាងប្រទេសឡាវ-វៀតណាម និងថៃនេះ តបតាមការស្នើសរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ យ៉ាង​ណាមិញ ក្រៅពីការបំភ្លឺរបស់មន្រ្តីជំនាញកិច្ចការព្រំដែន ក៏មានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជា​ពិសេស​យុវជនបានធ្វើទស្សនកិច្ចសិក្សាជាបន្តបន្ទាប់ទៅកាន់ព្រំដែន ដើម្បីស្វែង​យល់​ពី​ការ​អភិវឌ្ឍន៍​តាម​ក្រវាត់ព្រំដែន ការរស់នៅ ឬអាស្រ័យផលរបស់ប្រជាពលរដ្ឋ ព្រមទាំងពិនិត្យ​លើត​ថភា​ព​ពិត​នៃបង្គោលព្រំដែននីមួយៗផងដែរ៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm