លោក Zelensky និងលោក Khan របស់ ICC ពិភាក្សាអំពីរបៀប ដើម្បីអនុវត្តដីកាចាប់ខ្លួនមន្ត្រីរុស្ស៊ី

2024/09/13 10:44:20 pm        43


ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែកញ្ញា) បាននិយាយថា រូបលោក និងអគ្គរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺលោក Karim Khan បានពិភាក្សាគ្នាអំពីរបៀបថា តើត្រូវធ្វើដូចម្ដេច ដើម្បីធានាថា ដីកាចាប់ខ្លួន ចំពោះមន្ត្រីរុស្ស៊ីដែលត្រូវការខ្លួន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម នៅប្រទេសអ៊ុយក្រែន ត្រូវបានអនុវត្ត។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X បន្ទាប់ពីអ្នកទាំង ២ បានជួបគ្នា លោក Zelensky បានឲ្យដឹងថា៖ «វាមានសារៈសំខាន់ណាស់ ក្នុងការអនុលោមតាមច្បាប់ទីក្រុងរ៉ូម (Rome Statute) និងធានាថា ការសម្រេចរបស់តុលាការលើដីកាចាប់ខ្លួន ចំពោះឧក្រិដ្ឋជនសង្គ្រាមរុស្ស៊ី មិនត្រូវបានធ្វើមិនដឹងមិនឮ»។

គួរបញ្ជាក់ថា ICC បានចេញដីកាចាប់ខ្លួនមន្ត្រីរុស្ស៊ីជាច្រើនរូប ក្នុងនោះរួមទាំងប្រធានាធិបតី លោក Vladimir Putin ពីបទនិរទេសកុមារដោយខុសច្បាប់ ក្នុងអំឡុងសង្រ្គាម។ ដីកាលើហេតុផលដូចគ្នា ត្រូវបានចេញ សម្រាប់លោកស្រី Maria Lvova-Belova ដែលជាស្នងការរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ។

ក៏មានឈ្មោះក្នុងដីកានេះផងដែរ គឺលោក Sergei Shoigu ប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ហើយនិងលោក Viktor Sokolov និងលោក Sergey Kobylash ដែលត្រូវបានចោទប្រកាន់ពីបទដឹកនាំការវាយប្រហារប្រឆាំងនឹងទីតាំងជនស៊ីវិល។ រុស្ស៊ីបានច្រានចោលដីកានេះថា គ្មានន័យ និង «ទុកជាមោឃភាព»។

ជាមួយគ្នានេះដែរ ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយថា ខ្លួនបានធ្វើការតវ៉ាការទូតប្រឆាំងនឹងប្រទេសម៉ុងហ្គោលី ពាក់ព័ន្ធនឹងការមិនអនុវត្តដីកាចាប់ខ្លួនរបស់ ICC ចំពោះលោក Putin ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះទៅកាន់ប្រទេសនេះ កាលពីសប្តាហ៍មុន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm