លោក Biden នឹងទទួលមេដឹកនាំ Quad ក្នុងឱកាសលាគ្នា នៅឯស្រុកកំណើតរបស់លោក

2024/09/13 10:50:57 pm        32


សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែកញ្ញា) បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំនៃប្រទេសសម្ព័ន្ធមិត្ត ដែលមានអូស្ត្រាលី ឥណ្ឌា និងជប៉ុន នៅទីក្រុង Wilmington រដ្ឋ Delaware នាថ្ងៃទី២១ ខែកញ្ញា សម្រាប់កិច្ចពិភាក្សាផ្តោតលើភាពតានតឹងជាមួយប្រទេសចិន។

កិច្ចប្រជុំកំពូលនេះធ្វើឡើងនៅពេលដែលលោក Biden សម្លឹងដល់កេរដំណែលគោលនយោបាយការបរទេសរបស់លោក ក្នុងប៉ុន្មានខែចុងក្រោយ ក្នុងនាមជាប្រធានាធិបតីមួយអាណត្តិ បន្ទាប់ពីបានដកខ្លួនចេញពីការបោះឆ្នោត នៅសហរដ្ឋអាមេរិកឆ្នាំ២០២៤ និងបានប្រគល់តំណែងបេក្ខជនតំណាងគណបក្សប្រជាធិបតេយ្យទៅឲ្យអនុប្រធានាធិបតី គឺលោកស្រី Kamala Harris។

អ្នកនាំពាក្យរបស់លោក គឺលោកស្រី Karine Jean- Pierre បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «នេះនឹងក្លាយជាលើកទី១ របស់ប្រធានាធិបតី លោក Biden ដែលធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំបរទេសនៅទីក្រុង Wilmington ក្នុងនាមជាប្រធានាធិបតី ដែលជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងផ្ទាល់ខ្លួនដ៏ជ្រាលជ្រៅរបស់លោកជាមួយបណ្ដាមេដឹកនាំម្នាក់ៗ នៅក្នុងសម្ព័ន្ធ Quad និងបង្ហាញពីសារៈសំខាន់របស់ Quad សម្រាប់ប្រទេសរបស់យើងទាំងអស់គ្នា»។

លោក Biden «ទន្ទឹងរង់ចាំ» ស្វាគមន៍នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida។ ការបង្កើតក្រុម Quad ដែលមាន ៤ប្រទេស មានតាំងពីឆ្នាំ២០០៧ ប៉ុន្តែលោក Biden បានជំរុញយ៉ាងខ្លាំងក្លាដល់សម្ព័ន្ធភាពនេះ ជាផ្នែកមួយនៃការសង្កត់ធ្ងន់លើសម្ព័ន្ធភាពអន្តរជាតិ ដើម្បីទប់ទល់នឹងសត្រូវ ជាពិសេសប្រទេសចិន។

សេចក្តីថ្លែងការណ៍របស់សេតវិមានមិនបានលើកឡើងច្បាស់ៗពីប្រទេសចិននោះទេ ប៉ុន្តែបាននិយាយថា មេដឹកនាំ នឹងផ្តោតលើ «ការជំរុញចក្ខុវិស័យរួមរបស់ប្រទេសទាង៤ អំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm