ជប៉ុនប្រញាប់ប្រញាល់បញ្ចេញយន្តហោះចម្បាំង ខណៈយន្តហោះរុស្ស៊ីហោះក្រឡឹងប្រទេស

2024/09/13 10:59:19 pm        35


ក្រសួងការពារជាតិនៅទីក្រុងតូក្យូ នៅថ្ងៃសុក្រ (ទី១៣ ខែកញ្ញា) នេះ បានឲ្យដឹងថា ប្រទេសជប៉ុន បានប្រញាប់ប្រញាល់បញ្ចេញយន្តហោះចម្បាំង បន្ទាប់ពីយន្តហោះរុស្ស៊ី បានហោះក្រឡឹងជុំវិញប្រជុំកោះនេះ ជាលើកដំបូង ក្នុងរយៈពេល ៥ឆ្នាំ។

ចាប់ពីពេលព្រឹក ដល់រសៀលថ្ងៃព្រហស្បតិ៍ (ទី១២ ខែកញ្ញា) យន្តហោះរុស្ស៊ី Tu-142 បានហោះចេញពីសមុទ្រ រវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូងឆ្ពោះទៅកាន់តំបន់អូគីណាវ៉ាភាគខាងត្បូង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ។

ក្រសួងបានបន្ថែមថា បន្ទាប់មក យន្តហោះទាំងនោះបានហោះសំដៅទៅភាគខាងជើងពីខាងលើមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីបញ្ចប់ដំណើរហោះហើររបស់ខ្លួន នៅម្ដុំភាគខាងជើងនៃកោះហុកកៃដូ (Hokkaido)។

មន្ត្រីបាននិយាយថា យន្តហោះទាំងនោះ មិនបានចូលទៅក្នុងដែនអាកាសរបស់ជប៉ុនទេ ប៉ុន្តែបានហោះពីលើដែនដីដែលមានជម្លោះ រវាងជប៉ុន និងរុស្ស៊ី។

សេចក្តីថ្លែងការណ៍របស់ក្រសួង បានឲ្យដឹងថា៖ «ជាការឆ្លើយតប យើងបានប្រមូលផ្ដុំយន្តហោះចម្បាំងរបស់កងកម្លាំងការពារស្វ័យការពារអាកាស នៅមូលដ្ឋានសង្គ្រោះបន្ទាន់»។

មន្ត្រីក្រសួងបានប្រាប់សារព័ត៌មាន AFP នៅថ្ងៃសុក្រថា វត្តមានយន្តហោះយោធារុស្ស៊ីលើកចុងក្រោយ ដែលបានហោះក្រឡឹងជុំវិញប្រទេសជប៉ុន គឺនៅឆ្នាំ២០១៩ ប៉ុន្តែហេតុការណ៍នោះ ពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកដែលមិនបានចូលដែនអាកាសរបស់ប្រទេសនោះឡើយ។

នៅដើមសប្តាហ៍នេះ នាវាចម្បាំងរុស្ស៊ី និងចិន បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា នៅសមុទ្រជប៉ុន។ សមយុទ្ធនេះ គឺជាផ្នែកមួយនៃសមយុទ្ធកងទ័ពជើងទឹកដ៏ធំ ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានពណ៌នាថា ជាសមយុទ្ធដ៏ធំបំផុត ក្នុងរយៈពេល ៣ទសវត្សរ៍៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        81
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        70
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm