លោក Putin៖ លោកខាងលិចនឹងធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ី បើសិនអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ

2024/09/13 11:21:31 pm        52

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយថា លោកខាងលិចនឹងធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ី បើសិនពួកគេអនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារទឹកដីរុស្ស៊ីដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយផលិតនៅលោកខាងលិច គឺជាជំហានមួយដែលលោកនិយាយថា វានឹងផ្លាស់ប្តូរលក្ខណៈ និងវិសាលភាពនៃសង្រ្គាម ។

គួរឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានលុនតួអង្វរក.សម្ព័ន្ធមិត្តទីក្រុងគីវ អស់រយៈពេលជាច្រើនខែមកហើយ ដើម្បីអនុញ្ញាតឲ្យបាញ់មីស៊ីលលោកខាងលិច រួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS របស់សហរដ្ឋអាមេរិក និងមីស៊ីល Storm Shadows របស់អង់គ្លេស ចូលទៅក្នុងទឹកដីរុស្ស៊ី ដើម្បីកម្រិតសមត្ថភាពរបស់ទីក្រុងម៉ូស្គូ ក្នុងការវាយប្រហាររបស់ពួកគេ ។

នៅក្នុងសេចក្តីអត្ថាធិប្បាយដ៏អសុរោះបំផុតរបស់លោកនេះដែរ លោក Putin និយាយថា ចំណាត់ការបែបនេះ នឹងអូសទាញប្រទេសផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់ទីក្រុងគីវ ឲ្យចូលធ្វើសង្រ្គាមដោយផ្ទាល់ ដោយហេតុថាផ្កាយរណបចាប់ទិន្នន័យ និងកម្មវិធីពិតប្រាកដផ្លូវហោះរបស់មីស៊ីល នឹងត្រូវធ្វើឡើងដោយមន្រ្តីយោធាអង្គការណាតូ ពីព្រោះថា ទីក្រុងគូវ គ្មានសមត្ថភាពខ្លួនឯងនោះទេ ។

លោក Putinនិយាយប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា ដូច្នេះហើយ នេះមិនមែនជាសំនួរ ថាត្រូវអនុញ្ញាតឲ្យរបបអ៊ុយក្រែន វាយប្រហាររុស្ស៊ី ជាមួយអាវុធទាំងនេះ ឬមិនត្រូវអនុញ្ញាតនោះទេ ។ វាជាសំនួរពីការសម្រេចចិត្តថាតើ ឬមិនតើប្រទេសសម្ព័ន្ធមិត្តណាតូ ត្រូវពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះយោធានេះឬយ៉ាងណា ។

លោកនិយាយទៀតថា បើសិនជាការសម្រេចចិត្តនេះ ធ្វើឡើង វាគ្មានន័យអ្វីក្រៅពីការជាប់ពាក់ព័ន្ធដោយផ្ទាល់របស់ប្រទេសសមាជិកអង្គការណាតូ សហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុប នៅក្នុងសង្រ្គាមអ៊ុយក្រែន ។ នេះនឹងក្លាយជាការចូលរួមដោយផ្ទាល់របស់ពួកគេ ហើយពិតណាស់ថា នេះនឹងផ្លាស់ប្តូរទាំងស្រុងលក្ខណៈ និងវិសាលភាពនៃសង្រ្គាមមួយនេះ ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm