នាយឧត្តមសេនីយ៍ មាស សាវ៉ន ជួបសំណេះសំណាលនិងបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនយោធិនពិការជាង៥០០នាក់

2024/09/14 12:03:08 am        137

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការដោះស្រាយគោលនយោបាយ យោធិនប្រភេទ២ និងសោធននិវត្តន៍ ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនយោធិនពិការ គ្រួសារយោធិនពលី និងសោធននិវត្តន៏ មកពីកងឯកភាព ចំណុះឲ្យក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក សរុបចំនួ៥៤៩ នាក់។ 

ថ្លែងនៅក្នុងពិធីនេះ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានលើកឡើងថា ថ្នាក់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ បានយកចិត្តទុកដាក់ ចំពោះនាយទាហានជាន់ខ្ពស់ ដែលត្រូវចូលនិវត្តន៍ និងគ្រួសារយោធិនពលីទាំងអស់ ដែលមានវត្តមាននៅទីនេះ រួមជាមួយ មោទនភាព និងមនោសញ្ចេតនា ស្រឡាញ់រាប់អាន ហើយការប្រារព្ធពិធីសំណេះសំណាលនៅពេលនេះ គឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងកិត្តិយសខ្ពង់ខ្ពស់បំផុត ដែលជាគុណបំណាច់របស់យោធិនគ្រប់រូប ក្នុងការចូលរួមបំពេញតួនាទី ភារកិច្ចបម្រើជាតិមាតុភូមិ ធ្វើពលិកម្មយ៉ាងធំធេង ទាំងក្នុងការរំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ចូលរួមទប់ស្កាត់ការវិលត្រឡប់នូវរបបប្រល័យពូជសាសន៍ប៉ុលពត ពិសេសចូលរួមក្នុងចលនាបង្រួបបង្រួមជាតិ តាមរយៈកម្មវិធីនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញ. ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ប្រកបដោយកិត្យានុភាពជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។

ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ក៏បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ រាល់សមិទ្ធផលការងារទាំងអស់នេះ ស្ដែងឲ្យឃើញនៅកិច្ចខិតខំប្រឹងប្រែងប្រកបដោយពលិកម្ម និងការប្តេជ្ញាចិត្ត ខ្ពស់ របស់ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ គ្រប់លំដាប់ថ្នាក់ ស្របតាមអនុសាសន៍ និងយុទ្ធសាស្ត្របច្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកែទម្រង់ និងលើកកម្ពស់ជីវភាពរបស់យោធិនក្រោយពេលផ្ដាច់ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទនេះទៅ ឲ្យមានភាពរីកចម្រើន ល្អប្រសើរបន្ថែមទៀត៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm