គ.ជ.គ.ម. បញ្ជាក់​ថា ទឹក​កំពុង​ហក់​ឡើង​ខ្លាំង​នៅ​ខាង​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ គំរាម​ដល់​ក្រុង​ប៉ោយប៉ែត​របស់​កម្ពុជា

2021/09/22 09:36:48 pm        647

បន្ទាយមានជ័យ៖ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ជូន​ដំណឹង​តាម​បណ្ដាញ​តេឡេក្រាម​នៅ​យប់​នេះ​ថា ទឹក​នៅ​ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ កំពុង​ហក់​ឡើង​ខ្លាំង ហើយ​​គំរាម​កំហែង​ដល់​ទីក្រុង​ប៉ោយប៉ែត ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ។

គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្តរាយ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ប្រជា​ពលរដ្ឋ​ចំនួន ៩៧​គ្រួសារ​ហើយ​នៅ​ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​កាន់​ទីទួល​សុវត្ថិភាព។

ចំណែក​ទឹក​ស្ទឹង​មង្គល​បូរី​វិញ ក៏​បាន​ហក់​ឡើង​ជិត​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ ហើយ​ទឹក​ស្ទឹង​សិរី​សោភ័ណ បាន​ជន់​លិច​បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ប្រជាជន​មួយ​ចំនួន​នៅ​តាម​ដង​ស្ទឹង​ផង​ដែរ។

រីឯនៅភូមិបឹងជង្រុក (តំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោឈ្នះឈ្នះ) ឃុំពង្រ ស្រុកម៉ាឡៃ ទឹកបានលិចផ្ទះប្រជាជនប្រមាណ ៨៧៣ខ្នង ដោយក្រុមការងារនិងកងកម្លាំងប្រដាប់អាវុធ បានរៀបចំទីទួលសុវត្ថិភាពរួចជាស្រេច និងត្រៀមជម្លៀសប្រជាជន។

គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ជូន​ដំណឹង​អំពី​ស្ថានភាព​ទឹក​ជំនន់​ខេត្ត​បន្ទាយមានជ័យ​បែប​នេះ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មានពី​អភិបាលខេត្តបន្ទាយមានជ័យ ដែល​បញ្ជាក់​ថា ទឹកនៅស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ កំពុងហក់ឡើងខ្លាំងអាចនឹងហូរមកខេត្តបន្ទាយមានជ័យឆាប់ៗ។ នៅក្រុងប៉ោយប៉ែតបានជម្លៀសប្រជាពលរដ្ឋចំនួន ៩៧គ្រួសារ មកកាន់ទីទួលសុវត្ថិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បានចល័តពីខេត្តពោធិ៍សាត់ បាត់ដំបង និងឥឡូវនេះ កំពុងប្រចាំការនៅខេត្តបន្ទាយមានជ័យ ដើម្បីតាមដានត្រួតពិនិត្យ និងដឹកនាំបញ្ជាកងកម្លាំង ត្រៀមសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះមហន្តរាយកើតឡើង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm