លោក Putin គូសបន្ទាត់ក្រហមថ្មី ពាក់ព័ន្ធនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ

2024/09/14 12:21:52 am        90

ចំណងជើង នៅលើទំព័រសារព័ត៌មាន Kommersant នាព្រឹកនេះ បាននាំឲ្យមានការតានតឹងក្នុងអារម្មណ៍ នោះគឺ «លោក Vladimir Putin គូសបន្ទាត់ក្រហមរបស់លោក» ដែលមានន័យថា លោកកំពុងរៀបចំកម្រិតព្រំដែន ពាក់ព័ន្ធនឹងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ។ តើក្រុមលោកខាងលិចនឹងឆ្លងកាត់បន្ទាត់នេះទេ? ហើយប្រសិនបើវាកើតឡើង តើរុស្ស៊ីនឹងឆ្លើយតបយ៉ាងដូចម្ដេច?

ដោយថ្លែងនៅក្នុងទីក្រុង St Petersburg ប្រធានាធិបតីរុស្ស៊ី លោក Putin បានបញ្ជូនការព្រមានច្បាស់ៗទៅកាន់លោកខាងលិចថា កុំអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន ដើម្បីវាយប្រហារចូលដែនដីរបស់រុស្ស៊ីឲ្យសោះ។ លោកបានបញ្ជាក់ថា ទីក្រុងមូស្គូនឹងចាត់ទុកការធ្វើនោះជា «ការចូលរួមដោយផ្ទាល់» ពីប្រទេសសមាជិកអង្គការណាតូ ក្នុងសង្គ្រាម នៅអ៊ុយក្រែន។

មេដឹកនាំវិមានក្រឹមឡាំង បានបន្តទៀតថា៖ «វានឹងមានការផ្លាស់ប្តូរយ៉ាងធំធេងនូវរាល់ខ្លឹមសារ ដែលជាទិដ្ឋភាពនៃជម្លោះ។ នេះនឹងមានន័យថា ប្រទេសសមាជិកអង្គការណាតូ សហរដ្ឋអាមេរិក និងបណ្ដារដ្ឋអឺរ៉ុប កំពុងធ្វើសង្គ្រាមជាមួយរុស្ស៊ី»។ លោក Putin បានអះអាងថា ដើម្បីបាញ់មីស៊ីលចូលដែនដីរបស់ប្រទេសរុស្ស៊ី អ៊ុយក្រែននឹងត្រូវការទិន្នន័យពីផ្កាយរណបរបស់លោកខាងលិច ហើយលោកប្រាប់ទៀតថា មានតែទាហានមកពីប្រទេសជាសមាជិកអង្គការណាតូប៉ុណ្ណោះ ដែលអាច «បញ្ចូលបេសកកម្មហោះហើរទៅក្នុងប្រព័ន្ធមីស៊ីលទាំងនេះ» បាន។

នៅមុននេះ រុស្ស៊ីបានគូសបន្ទាត់ក្រហម ហើយឃើញថា បន្ទាត់នេះត្រូវបានឆ្លងកាត់នៅមុននេះដែរ។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោក Putin បានប្រកាសពីការចាប់ផ្តើមនូវ «ប្រតិបត្តិការយោធាពិសេស» របស់លោក ពោលគឺការលុកលុយដោយពេញលេញលើប្រទេសអ៊ុយក្រែន ប្រធានាធិបតីរូបនេះ បានចេញការព្រមានដល់ «អ្នកដែលអាចត្រូវបានល្បួងឲ្យចូលជ្រៀតជ្រែកពីខាងក្រៅ»។ 

យ៉ាងណាក្ដី សម្រាប់បណ្ដាមេដឹកនាំលោកខាងលិច ពួកគេបានធ្វើមិនដឹងមិនឮនូវអ្វីដែលត្រូវបានបកស្រាយយ៉ាងទូលំទូលាយ នាពេលនោះថា ជាការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ចាប់តាំងពីពេលនោះមក លោកខាងលិចបានផ្តល់រថក្រោះ ប្រព័ន្ធមីស៊ីលទំនើបៗដល់អ៊ុយក្រែន ហើយថ្មីៗនេះ យន្តហោះចម្បាំងអាមេរិក F-16៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm