លោកវរសេនីយ៍ទោ Dmitry Goryachenkov តំណាងនៃស្ថាប័នស៊ើបអង្កេតយោធានៃគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានប្រាប់សារព័ត៌មាន TASS ថា អ្នកស្រុកនៅតំបន់ព្រំដែនមួយចំនួននៃតំបន់ឃើស ( Kursk ) បានចេញមកនិយាយអំពីអំពើឃោរឃៅដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ពោលគឺការបាញ់ផ្លោងដោយចេតនាលើជនស៊ីវិល រួមទាំងអ្នកដែលព្យាយាមរត់ភៀសខ្លួនពីជម្លោះនេះ។
លោក បាននិយាយថា៖«[អ្នកស្រុក] ប្រាប់យើងអំពីការបាញ់ផ្លោងទៅលើជនស៊ីវិល ផ្ទះលំនៅឋាន រថយន្តជនស៊ីវិលដែលព្យាយាមជម្លៀសខ្លួនចេញ និងការប្រើប្រាស់យានដ្រូន FPV ជាដើម។
នៅពីថ្ងៃទី ៧ ខែសីហា អ្នកនាំពាក្យគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី លោក Svetlana Petrenko បានប្រាប់សារព័ត៌មាន TASS ថា សំណុំរឿងព្រហ្មទណ្ឌមួយ ត្រូវបានផ្តួចផ្តើម នៅក្រោមមាត្រាជាច្រើន រួមទាំងការចោទប្រកាន់នៃការវាយប្រហារភេរវកម្ម បន្ទាប់ពីការវាយលុករបស់អ៊ុយក្រែនលើតំបន់ឃើស។
នៅថ្ងៃទី ៩ ខែកញ្ញា គណៈកម្មាធិការស៊ើបអង្កេត បានប្រកាសបន្ថែមទៀតថា សំណុំរឿងព្រហ្មទណ្ឌ ត្រូវបានប្តឹងទាហានអ៊ុយក្រែនដែលសង្ស័យថា បានប្រព្រឹត្តឧក្រិដ្ឋកម្មផ្សេងៗ នៅក្នុងតំបន់ឃើស។ នៅព្រឹកថ្ងៃសុក្រនេះ មានសេចក្តីរាយការណ៍ថា សំណុំរឿងព្រហ្មទណ្ឌទាក់ទងនឹងព្រឹត្តិការណ៍ នៅក្នុងតំបន់ឃើស មិនខ្វះភ័ស្តុតាង ដើម្បីធ្វើការជាមួយទេ ដោយមានចំនួនជាង ២០០ភ័ស្តុតាង។