រយៈពេលមួយខែ ច្រកចេញតែមួយបានផ្តល់សេវាជូនប្រជាពលរដ្ឋបានជាង៤៥ម៉ឺនសេវា!

2024/09/14 12:33:13 am        108

ភ្នំពេញ ៖ ក្រោមមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវ័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងដោយមានការទទួលខុសត្រូវដឹកនាំសម្របសម្រួលដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងរយៈពេល៣១ថ្ងៃ នៃខែសីហា ឆ្នាំ២០២៤នេះ អង្គភាព និងការិយាល័យច្រកចេញចូលតែមួយ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានសរុបដល់ទៅ៤៥៤ ៦៧០សេវា។ នេះបើតាម បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមសេវាដែលបានផ្ដល់ជូនពលរដ្ឋជាង៤៥ម៉ឺនសេវានោះ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់សេវារដ្ឋបាលសរុបចំនួន ៧៩ ២៨២សេវា ក្នុងនោះសេវាផ្ដល់ជូនច្រើនជាងគេក្នុងចំណោម១៤វិស័យ គឺសេវាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានរហូតដល់ទៅ ១៧ ៩៣០សេវា ខណៈសេវាមានការស្នើសុំតិចជាងគេ គឺសេវាក្នុងវិស័យពាណិជ្ជកម្ម ដែលមានត្រឹមតែ២សេវា។ ដោយឡែកចំណូលដែលទទួលបានពីការផ្ដល់សេវាតាមបណ្ដាអង្គភាពច្រកចេញចូលរាជធានី ខេត្ត នេះ មានសរុបចំនួន ១២ ៣៧២ ២១៦ ១៣៥រៀល ស្មើនឹងប្រមាណ៣លានដុល្លារអាម៉េរិក។

ចំណែកការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌវិញ ក្នុងខែសីហាដូចគ្នា លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានបន្តឱ្យដឹងថា ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន ៣៧៥ ៣៨៨សេវា ក្នុងនោះសេវាការងារអត្រានុកូលដ្ឋានបានផ្ដល់ជូនច្រើនជាងគេ បើធៀបនឹងសេវាក្នុងវិស័យទាំង១៧ គឺមានរហូតដល់ទៅ ២២៨ ៥១៦សេវា ខណៈសេវាដែលមានការស្នើសុំតិចជាងគេ គឺសេវាវិស័យបរិស្ថានមានចំនួន២សេវា និងសេវាវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនទទួលបានការស្នើសុំតែម្ដង។ ទន្ទឹមនឹងនេះ ក្នុងខែសីហា ការផ្ដល់សេវាសរុបតាមការិយាល័យច្រកចេញចូលតែមួយ ទទួលចំណូលចំនួន ៨៦៨ ៧១៣ ៤៦០រៀល ស្មើនឹងប្រមាណជាង២១ម៉ឺនដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា សេវាដែលអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បាននឹងកំពុងផ្ដល់ជូនប្រជាពលរដ្ឋទាំង១៤វិស័យ រួមមាន ១-ការងារនីត្យានុកូលកម្ម(ការបញ្ជាក់លើឯកសារថតចម្លង) ២-ការងាររដ្ឋបាល ៣-វិស័យសុខាភិបាល ៤-វិស័យទេសចរណ៍ ៥-វិស័យសាធារណការ និងដឹកជញ្ជូន ៦-វិស័យវប្បធម៌ និងវិចិត្រសិល្បះ ៧-វិស័យព័ត៌មាន ៨-វិស័យបរិស្ថាន ៩-វិស័យឧស្សាហកម្ម និងសិប្បកម្ម ១០-វិស័យរ៉ែ និងថាមពល ១១-វិស័យពាណិជ្ជកម្ម ១២-វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១៣-វិស័យកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង១៤-វិស័យការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ។ 

ដោយឡែក សម្រាប់សេវាដែលការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បាននឹងកំពុងផ្តល់ជូនប្រជាពលរដ្ឋ ក្នុងវិស័យជំនាញចំនួន១៧ រួមមាន៖ ១-វិស័យទេសចរណ៍ ២-វិស័យវប្បធម៌ ៣-វិស័យពាណិជ្ជកម្ម ៤-វិស័យសាធារណការ ៥-វិស័យឧស្សាហកម្ម ៦-វិស័យសំណង់ ៧-វិស័យកសិកម្ម ៨-វិស័យសុខាភិបាល ៩-វិស័យអប់រំ ១០-វិស័យរ៉ែនិងថាមពល ១១-វិស័យបរិស្ថាន ១២-វិស័យការងារ ១៣-វិស័យធម្មការនិងសាសនា ១៤-ការងារអត្រានុកូលដ្ឋាន ១៥-ការងារនីត្យានុកូលកម្ម ១៦-ការងាររដ្ឋបាល និងទី១៧-ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        81
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        123
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm