អ្នកភូមិបានជម្លៀសខ្លួន ពេលដែលភ្លើងឆេះព្រៃឆាបឆេះជួរភ្នំ Pyreneesប្រទេសបារាំង

2024/09/14 12:52:39 am        46

ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះនៅជួរភ្នំ Pyrenees ស្ថិតនៅភាគនិរតីប្រទេសបារាំងនាថ្ងៃសុក្រនេះ បើទោះបីជាក្រុមអាជ្ញាធរ និយាយថា បច្ចប្បន្នវាត្រូវបានគ្រប់គ្រងក៏ដោយ ក្រោយពេលឆាបឆេះខ្លាំងកាលពីរយៈពេល ១ថ្ងៃមុន ។

ក្រុមអាជ្ញាធរ និយាយថា ភ្លើងឆេះព្រៃនេះ បានឆាបឆេះឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ បង្ខំឲ្យមានការជម្លៀសអ្នកភូមិប្រហែល ៨០នាក់ ចេញពីផ្ទះសម្បែងរបស់ពួកគេ ស្ថិតនៅចម្ងាយប្រហែល ៣០គ.ម ភាគនិរតីទីក្រុង Perpignan ។

នាយកដ្ឋានពន្លត់អគ្គិភ័យក្នុងស្រុក និយាយនៅក្នុងសេចក្តីថ្លែងការណ៍នាព្រឹកថ្ងៃសុក្រនេះថា ភ្លើងឆេះព្រៃ បានរីករាលដាលលើផ្ទៃដី ៤០០ហិចតា នៅជួរភ្នំ Pyrenees-Orientales ។

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ៥នាក់ បានរងរបួសស្រាល ហើយពួកគេ ២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលផ្ទះមួយខ្នង រងការខូចខាត ។

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យរាប់រយនាក់ និងឧទ្ធម្ភាគចក្រ ៣គ្រឿង បានចុះប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ នៅព្រឹកថ្ងៃសុក្រនេះ ។

ក្រុមអាជ្ញាធរ និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យសរុប ៨០០នាក់ យន្តហោះពន្លត់អគ្គិភ័យ ៩គ្រឿង និងឧទ្ធម្ភាគចក្រ ៣គ្រឿង ត្រូវបានដាក់ពង្រាយ ដើម្បីពន្លត់ភ្លើងឆេះព្រៃនៅតាមតំបន់ភ្នំខ្ពស់ៗ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm