ប្រទេសអឺរ៉ុបចំនួន ៩ ជំទាស់នឹង IMF ចាប់ផ្ដើមបេសកកម្មឡើងវិញ នៅរុស្ស៊ី

2024/09/14 02:25:15 am        162

ប្រទេសអឺរ៉ុបចំនួន៩ នៅថ្ងៃសុក្រ (ទី១៣ ខែកញ្ញា) នេះ បានតវ៉ាប្រឆាំងនឹងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលគ្រោងនឹងចាប់ផ្ដើមបេសកកម្មឡើងវិញនៅប្រទេសរុស្ស៊ី ដោយនិយាយថា ការធ្វើបែបនោះនឹងនាំឲ្យខូចកេរ្តិ៍ឈ្មោះរបស់ IMF ក្នុងការចាប់ផ្ដើមការសន្ទនាជាមួយប្រទេស ដែលបានលុកលុយប្រទេសមួយផ្សេងទៀត។

បន្ទាប់ពីមានការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបញ្ឈប់ការពិគ្រោះប្រចាំឆ្នាំរបស់ខ្លួនជាមួយរុស្ស៊ី ដែលស្ថាប័នផ្តល់ប្រាក់កម្ចីមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះ តែងធ្វើជាមួយសមាជិកទាំងអស់របស់ខ្លួន។

ប៉ុន្តែនៅថ្ងៃទី២ ខែកញ្ញា នាយកប្រតិបត្តិរុស្ស៊ីរបស់ IMF លោក Aleksei Mozhin បានប្រាប់សារព័ត៌មាន Reuters ថា IMF នឹងចាប់ផ្តើមឡើងវិញនូវការពិគ្រោះយោបល់តាមប្រព័ន្ធអ៊ីនធឺណិត នៅថ្ងៃទី១៦ ខែកញ្ញា ហើយបន្តដោយគណៈប្រតិភូ IMF ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបជាមួយមន្ត្រីរុស្ស៊ី រហូតដល់ថ្ងៃទី១ ខែតុលា។

នៅក្នុងលិខិតផ្ញើទៅកាន់ប្រធាន IMF គឺលោកស្រី Kristalina Georgieva ដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសលីទុយអានី ឡាតវី អេស្តូនី ហ្វាំងឡង់ ស៊ុយអែត អ៊ីស្លង់ ដាណឺម៉ាក ន័រវ៉ែស និងប៉ូឡូញ បានលើកឡើងថា៖ «យើងទាំងអស់គ្នា ចង់បង្ហាញពីការមិនពេញចិត្តយ៉ាងខ្លាំងរបស់យើង ចំពោះផែនការែបនេះរបស់ IMF»។

មន្ត្រីសហភាពអឺរ៉ុប បាននិយាយថា លោកស្រី Georgieva កំពុងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប និងធនាគារកណ្តាល នៅទីក្រុង Budapest ប្រទេសហុងគ្រី ហើយពួកគេនឹងសួរលោកស្រីអំពីផែនការរបស់ IMF នៅទីនោះ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃតំបន់ចាយប្រាក់អឺរ៉ូ បានចោទសួរថា៖ «តើអនុសាសន៍អ្វីខ្លះ ដែល IMF ចង់ផ្តល់ឲ្យរុស្ស៊ី នៅពេលបញ្ចប់ការពិគ្រោះយោបល់នោះ? តើធ្វើដូចម្តេចទើបអាចដំណើរការសេដ្ឋកិច្ចសង្គ្រាម បានប្រសើរជាងមុនមែនទេ?»។

លិខិតនោះបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសលុកលុយប្រទេសដទៃ រុស្ស៊ីមិនគួរទទួលបានអត្ថប្រយោជន៍ពីដំបូន្មានរបស់ IMF នោះឡើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm