ប្រធានសមាគមមួយមានមហិច្ឆិតាជំរុញបង្កើតផ្សារសមាគមខ្មែរឱ្យបានច្រើនកន្លែង ដើម្បីជួយដល់សហគ្រិន

2024/09/14 02:56:01 am        221

ភ្នំពេញ ៖ ប្រធានសមាគមក្នុងស្រុកមួយ មានមហិច្ឆិតាជំរុញបង្កើតផ្សារសមាគមខ្មែរឱ្យបានច្រើនកន្លែងនៅតាមរាជធានី-ខេត្ត ដើម្បីជួយ លើកកម្ពស់ការលក់ផលិតផលរបស់សហគ្រិនក្នុងស្រុក ការរកដៃគូផ្គត់ផ្គង់ និងការជួយដល់កសិករដាំដុះ ជាពិសេសការចូលលរួមជាមួយ រាជរដ្ឋាភិបាលក្នុងកាបន្ថយការនាំចូលផលិតផលពីក្រៅប្រទេស។

​ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការបង្កើត ផ្សារសមាគមខ្មែរជួយដល់សហគ្រិនក្នុងស្រុក នេះថា ជុំវិញការបង្កើតផ្សារសមាគមខ្មែរ មកមដល់ពេលនេះ សមាគមបានបង្កើតនៅរាជ ធានីភ្នំពេញបានចំនួនពីរកន្លែង ជាក់ស្តែងផ្សារសមាគមខ្មែរ នៅក្នុងផ្សារទំនើបសូរិយានេះ បានបង្កើតឡើងមានរយៈពេល ៧ខែមកហើយ ដើម្បីផ្តល់ឱកាសដល់សហគ្រិនដែលជាម្ចាស់អាជីវកម្ម បានដាក់លក់ផលិតផលនៅក្នុងផ្សារទាំងនេះ ខណៈដែលផលិតផល របស់សហគ្រិនមួយចំនួន មិនទាន់បានចូលដាក់លក់នៅតាមផ្សារទំនើបៗនានា។

ឯកឧត្តម បន្តថា ដូច្នេះតាមរយៈនៃការបង្កើតផ្សារនេះ គឺដើម្បីជួយដល់សហគ្រិនអាចលក់ផលិតផលរបស់ពួកគាត់បាន ក្រៅពីនេះ ផ្សារសមាគមខ្មែរក៏ជាកន្លែងជំនួបពាណិជ្ជកម្មផងដែរ ដើម្បីឱ្យម្ចាស់អាជីវកម្មជួបជុំផ្លាស់ប្តូរបទពិសោន៍ ការស្វែងរកដៃគូ សម្រាប់ការពង្រីកពាណិជ្ជកម្ម ដើម្បីជំរុញផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមកដូចជា៖ អ្នកដាំដុះផ្គត់ផ្គង់ឱ្យអ្នកកែច្នៃ និងអ្នកកែច្នៃចែកចាយទៅ លើទីផ្សារផ្សេងៗបន្ថែម។ ជុំវិញបញ្ហានេះ, សមាគមកំពុងមានផែនការ ពង្រីកផ្សារសមាគមខ្មែរនៅតាមបណ្តារាជធានី-ខេត្តបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់សហគ្រិនក្នុងស្រុក និងកសិករដែលជាអ្នកដាំដុះ ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើត ការកែច្នៃនៅនឹងកន្លែង និងការចូលរួមកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេសជាដើម។

ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ថ្លែងបន្តថា ជុំវិញការលក់ដូរផ្សារសមាគមខ្មែរនេះ បច្ចុប្បន្នមានផលិតផលកែច្នៃនិងវេចខ្ចប់របស់សហគ្រិន ជាច្រើន បានកំពុងដាក់លក់នៅក្នុងផ្សារ ដោយទទួលបានគាំទ្រ និងកំពុងមានវឌ្ឍនភាពរីកចម្រើនគួរកត់ស្គាល់ ។ ទាក់ទិនបញ្ហានេះ ដែរ សមាគមក៏មានមហិច្ឆិតាពង្រីកផែនការសកម្មភាពរបស់ខ្លួនបន្ថែមទៀតដូចជា៖ ការបង្កើតសហគមន៍អ្នកដាំដុះ, សហគមន៍អ្នក ផលិត, និងសហគមន៍នាំចេញជាដើម ដើម្បីចូលរួមលើកកម្ពស់ដល់ការដាំដុះ ការកែច្នៃ និងការនាំចេញ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm