ព្រះខ័ន​រាជ​ស្វាយរៀង​បន្ដ​ឈរ​កំពូល​តារាង​ក្រោយ​ឈ្នះ​ណាហ្គា​វើ​ល​ដ៏ ២-១

2021/09/23 04:54:39 pm        121

​បាល់ទាត់៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងបាន​បន្ដ​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន នៃ​លី​គ​កំពូល​កម្ពុជាសប្ដាហ៍​ទី​១៥ ក្រោយ​បន្ថែម ៣​ពិន្ទុ​ពេញតាមរយៈ​ការយក​ឈ្នះ​ក្រុម​ណាហ្គា​វើ​ល​ដ៏ដោយ​លទ្ធផល ២-១ ក្នុងជំនួប​ជើង​ទី​២ នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិល​មិញ។​

​ជំនួប​ដ៏​ជក់ចិត្ត​នេះ កីឡាករ​ Privat ​បានតែ​ត​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ​ណាហ្គា​វើ​ល​ដ៏ ១គ្រាប់​មុននៅ​នាទី​៥៨ ក្រោយ​រក្សា​លទ្ធផល​ស្មើគ្នា ០-០ នៅ​វគ្គ​ទី​១។ បន្ទាប់ពី​ត្រូវ​ក្រុម​ភ្ញៀវ​បើក​ការ​នាំមុខ ក្រុម​លោក មាស ចាន់ណា ក៏បាន​ព្យាយាម​វាយបករហូត​រកបាន​គ្រាប់​តាម​ស្មើ​វិញ ១-១ ដោយ​ការ​ទាត់​ហ្វ្រី​ឃី​ត​ដ៏​ល្អ​ពី​សំណាក់​ខ្សែ​ជប៉ុន​ Fumiya Kogure ​នៅ​នាទី​៧៤។​ ​នៅ​សល់​រយៈពេល ១៥​នាទីចុងក្រោយ ក្រុម​ទាំងពីរបាន​វាយ​សម្រុក​គ្នា​កាន់តែខ្លាំងរហូតដល់​នាទី​៨១ ប្អូនប្រុស​បង្កើត​របស់​ Privat ​គឺ​កីឡាករ​ Emmanuel ​បាន​បង្កើត​ឱកាសដោយ​ការ​អូស​បាល់​ចូលក្នុង​ប្រអប់​គ្រោះថ្នាក់ ហើយ​បញ្ជូន​ឲ្យ​កីឡាករ​សញ្ជាតិ​សេ​នេ​ហ្គា​ល់​ Lopez Mendy ​ស៊ុត​បញ្ចប់​ទី​យ៉ាង​ល្អដែលជា​គ្រាប់​ទី​២ និង​ជា​គ្រាប់​ជ័យជម្នះ​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​តែម្ដង។​

​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​លោក​ Conor Nestor ​រក្សាបាន​នូវ​ជ័យជម្នះ​ទាំង ២​ជើងលើ​ក្រុម​ណាហ្គា​វើ​ល​ដ៏ ដ្បិត​កាលពី​ជើង​ទី​១ ព្រះខ័ន​រាជ​ស្វាយរៀងបាន​យកឈ្នះ​ក្នុង​ដី ៣-១។ ការបន្ថែម ៣​ពិន្ទុ​នេះដែរនាំ​ឲ្យ​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​នេះបន្ដ​ឈរ​កំពូល​តារាង និង​មាន ៣១​ពិន្ទុ ស្មើ​ក្រុម​ភ្នំពេញ​ក្រោ​នបន្ទាប់ពី​ប្រកួត ១៤​លើក ឈ្នះ ១០ ស្មើ​១ និង​ចាញ់ ៣។ រីឯ​ក្រុម​ណាហ្គា​វើ​ល​ដ៏បន្ដ​ឈរ​លេខ​៤ និង​មាន ២៨​ពិន្ទុស្មើ​ក្រុម​វិសាខា។​ ​ដោយឡែក​ការប្រកួត​ដែល​បានបញ្ចប់​ដំណាលគ្នាកាលពី​ម្សិលមិញ ១​គូ​ទៀតគឺ​ក្រុម​នគរបាលជាតិបាន​ស្គាល់​រសជាតិ​ឈ្នះ​លើកដំបូង លើ​ក្រុម​អាស៊ី​អឺរ៉ុបក្នុង​លទ្ធផល ៤-៣។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​នគរបាលជាតិ រំកិល​ពី​បាត​តារាង​មកឈរ​លេខ​រៀង​ទី​១២ បណ្ដោះអាសន្នដោយមាន ៧​ពិន្ទុស្មើ​ក្រុម​អគ្គិសនី​កម្ពុជា ខណៈ​ក្រុម​សូល​ទី​ឡូ​អង្គរបាន​ធ្លាក់​ទៅ​បាត​តារាង​វិញ ដ្បិត​ពួកគេទើប​រកបាន ៥​ពិន្ទុ​ប៉ុណ្ណោះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm