ពលរដ្ឋអាមេរិកបីនាក់ ត្រូវបានកាត់ទោសប្រហារជីវិតនៅកុងហ្គោ ពាក់ព័ន្ធក្នុងរដ្ឋប្រហារដែលបរាជ័យ

2024/09/14 06:57:42 pm        155

ពលរដ្ឋអាមេរិកបីនាក់ ស្ថិតក្នុងចំណោមជនជាប់ចោទ៣៧នាក់ ដែលត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការយោធា កាលពីថ្ងៃសុក្រ ទី១៣ ខែកញ្ញា សម្រាប់តួនាទីរបស់ពួកគេនៅក្នុងរដ្ឋប្រហារដែលបរាជ័យ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីខែឧសភា។

ជនជាប់ចោទជនជាតិអាមេរិកទាំងបីនាក់ ត្រូវបានរកឃើញថាមានពិរុទ្ធពីបទសមគំនិតឧក្រិដ្ឋកម្ម អំពើភេរវកម្ម និងបទចោទប្រកាន់ផ្សេងទៀត ហើយត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងសេចក្តីសម្រេចដែលត្រូវបានអាន តាមទូរទស្សន៍ផ្សាយផ្ទាល់។

សាលក្រមនេះ ត្រូវបានអាននៅក្រោមតង់មួយ ក្នុងទីធ្លានៃពន្ធនាគារយោធា Ndolo នៅជាយក្រុង Kinshasa ។

ជនប្រដាប់អាវុធ បានចូលកាន់កាប់ការិយាល័យប្រធានាធិបតីរយៈពេលខ្លី នៅក្នុងរដ្ឋធានី Kinshasa កាលពីថ្ងៃទី១៩ ខែឧសភា មុនពេលមេដឹកនាំរបស់ពួកគេ ជាអ្នកនយោបាយកុងហ្គោ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក Christian Malanga ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ។

កូនប្រុសរបស់លោក ឈ្មោះ Marcel Malanga ស្ថិតក្នុងចំណោមពលរដ្ឋអាមេរិក ដែលត្រូវជម្រះក្តី រួមជាមួយនឹងមិត្តភ័ក្តិរបស់ Marcel ឈ្មោះ Thompson។

ពលរដ្ឋអាមេរិកទាំងនេះ ស្ថិតក្នុងចំណោមមនុស្សប្រមាណ៥០នាក់ រួមមានទាំងពលរដ្ឋអង់គ្លេស កាណាដា បែលហ្ស៊ិក និងកុងហ្គោ ត្រូវបានកាត់ទោសបន្ទាប់ពីរដ្ឋប្រហារបរាជ័យ។

ជនជាប់ចោទសរុប ៣៧ នាក់ ត្រូវបានកាត់ទោសប្រហារជីវិត។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        196
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        236
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm