ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានបើកសិក្ខាសាលាអន្តរជាតិស្តីពី៖ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងភាពជា អ្នកដឹកនាំ

2024/09/14 07:09:49 pm        378

ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានបើកសិក្ខាសាលាអន្តរជាតិស្តីពី ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងភាពជា អ្នកដឹកនាំនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ក្នុងពិធីខាងលើនេះសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបន្ទួលថា សិក្ខាសាលាអន្តរជាតិនេះ នឹងក្លាយជាវេទិកាចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ ដ៏មានតម្លៃ តាមរយៈការធ្វើនូវបទបង្ហាញរបស់វាគ្មិនលើជំនាញ ដើម្បីបានយល់ដឹងពីបុគ្គលិក លក្ខណៈនៃអ្នកដឹកនាំ របៀបធ្វើការសម្រេចចិត្ត ការគិតវិជ្ជមាន ការលើកទឹកចិត្ត និងរបៀបធ្វើ កាងារជាក្រុមបានជោគជ័យជាដើម ។

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យា ល័យព្រះសីហមុនីរាជា មានព្រះបន្ទួលអំពាវនាវដល់សិស្សនិស្សិតទាំងអស់ ត្រូវចេះកំណត់ គោលដៅជីវិតដោយភាពឈ្លាសវៃ និងត្រូវចូលរួមលើកកម្ពស់តម្លៃការអប់រំ ខណៈដែលកម្ពុជា ត្រូវការធនធានមនុស្សជាចាំបាច់ ក្នុងការអភិវឌ្ឍជាតិ ។

សម្ដេចមានព្រះបន្ទួលបន្តថា៖បន្ទាប់ពីទទួលបានបទពិសោធន៍នេះហើយ នឹងអាចក្លាយ ជាទុនដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំចិត្តអត្តចរិត របស់សមណនិស្សិត និងនិស្សិត ឲ្យចេះកំណត់គោលដៅដោយភាពឈ្លាសវៃ និងបន្តបោះជំហានទៅមុខ ក្នុងបេសកកម្មជីវិត ប្រកបដោយការតស៊ូ ពុះពារ ការតាំងចិត្តជំនះរាល់ឧបសគ្គ និងសុទិដ្ឋិនិយមខ្ពស់ ដើម្បីសម្រេច បាននូវសេចក្តីប្រាថ្នារបស់ខ្លួន ។

ជាមួយនេះ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជំរុញដល់និស្សិត រួបរួមគ្នាលើកកម្ពស់ គុណតម្លៃនៃការអប់រំលើបាវចនា មេត្តា សតិ បញ្ញា ដើម្បីបង្កើនធនធានមនុស្ស ប្រកបដោយ គុណវុឌ្ឍិខ្ពស់ ស្របតាមតម្រូវការនៃបរិបទជាតិ តំបន់ និងសាកលលោក ហើយសមិទ្ធផលនៃ ការកសាងអំពើល្អ នឹងក្លាយទៅជាបុណ្យកុសល សេចក្តីសុខ និងសន្តិភាពផ្លូវចិត្ត ដែលនាំឲ្យ ជីវិតស្រស់ថ្លា និងមានបញ្ញាញាណរស់នៅប្រកបដោយគុណតម្លៃ សេចក្តីគោរព និងការកោត សរសើរខ្ពស់ ។

លោក ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិក សាកលវិទ្យាល័យព្រះសីហមុនីរាជា មានប្រសាសន៍ថា សិក្ខាសាលាអន្តរជាតិនេះ ធ្វើឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ និង១៥ ខែកញ្ញា ដោយមានសាស្ត្រាចារ្យមកពីប្រទេសអាហ្រ្វិក ខាងត្បូង សាស្ត្រាចារ្យមកពីប្រទេសអង់គ្លេស សាស្ត្រាចារ្យមកពីប្រទេសអូស្ត្រាលី សាស្ត្រាប្រទេសស្រីលង្ក្កា និងសាស្ត្រា ចារ្យកម្ពុជា ដោយមានការចូលរួមពី ក្រសួងធម្មការ និង សាសនា ក្រសួងអប់រំ ក្រសួងមហាផ្ទៃ ខណៈសិក្ខាកាមចូលរួមមានចំនួន ១៦០រូបនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិចូលរួមសុបប្រមាណជាជាង៣២៥អង្គនាក់៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm