វិទ្យាល័យរដ្ឋមួយកន្លែងក្នុងខេត្តកណ្ដាល មានសិស្សធ្លាក់បាក់ឌុប ២នាក់ប៉ុណ្ណោះ ក្នុងការប្រឡង ៦ឆ្នាំមកនេះ

2024/09/14 07:40:18 pm        512

វិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ជាវិទ្យាល័យរដ្ឋស្ថិតនៅជនបទ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ សាលារដ្ឋមួយនេះ ជាសាលាមានភាពល្បីល្បាញខ្លាំង លើលទ្ធផលប្រឡងបាក់ឌុប ដែលសិស្សនៅសាលានេះ ប្រឡងជាប់បាក់ឌុប ១០០ភាគរយ និងមានសិស្សប្រឡងធ្លាក់ ២នាក់ប៉ុណ្ណោះ ក្នុងការប្រឡងបាក់ឌុបជិត ១០ឆ្នាំ មកនេះ។

វិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ជាវិទ្យាល័យបង្កើតថ្មី ដែលមានសិស្សចូលរួមប្រឡងបាក់ឌុប ចាប់ពីឆ្នាំ ២០១៧។ រយៈពេលជិត ១០ឆ្នាំមកនេះ សាលារដ្ឋមួយនេះ បានកសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺទូទាំងប្រទេស ដោយសារសាលាសម្រេចបានលទ្ធផលសិស្សជាប់បាក់ឌុប រហូត ១០០ភាគរយរហូតដល់ ៤ឆ្នាំ ហើយឆ្នាំ ខ្លះគ្មានសិស្សជាប់និទ្ទេស Eថែមទៀតផង។ លោក សឿង រដ្ឋា ជានាយកសាលាលើកឡើងបន្ថែមថា ជាបទពិសោធន៍ក្នុងការប្រឡងជាច្រើនឆ្នាំមកនេះ សាលាមានសិស្សប្រឡងធ្លាក់បាក់ឌុបចំនួន ២នាក់ប៉ុណ្ណោះ។

ផលសម្រេចបានដ៏ជោគជ័យជាច្រើនឆ្នាំមកនេះ បានក្លាយកត្តារុញច្រានសំខាន់សម្រាប់គោលដៅសាលា ពិសេសក្នុងការប្រឡងបាក់ឌុប។ គណៈគ្រប់គ្រងសាលា គ្រូបង្រៀន ក៏ដូចជាសិស្សា​នុសិស្ស​ពិសេសសិស្សថ្នាក់ទី ១២ គឺមានគោលដៅរួមមួយ គឺការប្រឡងជាប់បាក់ឌុប ១០០ភាគរយ សម្រាប់​ការប្រឡងខាងមុខនេះ។ ទន្ទឹមនឹងគោលដៅប្រឡងជាប់បាក់ឌុប ១០០ភាគរយ លោកនាយក ក៏បានដាក់គោលដៅលុបបំបាត់ការជាប់និទ្ទេស Eផងដែរ លោកចង់ឱ្យសិស្សសុទ្ធតែប្រឡង​ជាប់ទទួលបាននិទ្ទេសល្អ ដូចអ្វីដែលសាលាធ្លាប់សម្រេចបាន។

ជាសកម្មភាព​ដើម្បីឈានទៅសម្រេចគោលដៅនេះ សាលាបានបន្តអនុវត្តការសិក្សាពេញមួយថ្ងៃ និងការ​បង្រៀនប្រកបដោយនិរន្តរភាព។ ការបង្រៀនប្រកបដោយនិរន្តរភាពនេះ លោកនាយកសាលា​សំដៅលើនៅពេលគ្រូណាម្នាក់អវត្តមាន គឺមានគ្រូដែលទំនេរត្រូវចូលបង្រៀនជំនួស។ លើស​ពី​នេះ គឺជាកាតព្វកិច្ចរបស់គ្រូ ដែលត្រូវបង្រៀនប្រកបដោយទំនួលខុសត្រូវ បង្រៀនលើវិញ្ញា​សា ពិសេស ស្រាវជ្រាវ រិះរក បង្កើតវិញ្ញាសា ដែលគិតថាក្រសួងអាចដាក់នៅក្នុងវិញ្ញាសាប្រឡងឆ្នាំ​នេះ។​

ភ្ជាប់ជាមួយគ្នានេះដែរ រាល់ការប្រឡងប្រចាំខែ ការប្រឡងឆមាស គឺសាលាអនុវត្តដោយគោរពតាមគោលការណ៍  «ចេះគឺជាប់»។ សិស្សមានសិទ្ធយកចូលបន្ទប់ប្រឡង តែប៊ិចប៉ុណ្ណោះ។ លើស​ពីនេះ សាលាក៏បានរៀបចំការធ្វើតេស្តសាកល្បង ដែលដូចទៅនឹងការប្រឡងបាក់ឌុប ដើម្បីពី​សមត្ថភាពពិតប្រាកដរបស់សិស្ស។ ចំពោះសិស្សខ្សោយ ដែលរកឃើញពីការធ្វើតេស្តសាកល្បងនេះ គឺសាលានឹងជួបជាសិស្ស អាណាព្យាបាល ដោយផ្ទាល់ដើម្បីជំរុញលើកទឹកចិត្ត ឱ្យតស៊ូប្រឹងប្រែងកុំបោះបង់ជាដាច់ខាត។ លោកនាយកថា ពេលវេលាពង្រឹងសមត្ថភាពនៅតែមាន ស្របពេលដែលសាលានឹងបន្តការសិក្សារហូតដល់ថ្ងៃទី ៥ ខែតុលា ស្របពេលដែលការប្រឡងនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែតុលា។

លើសពីនេះ សាលាបានណែនាំជាចាំបាច់រឿងសុខភាព និងសុវត្ថិភាពជាចាំបាច់សម្រាប់សិស្សកំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        160
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        85
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm