លី​គ​កំពូល​កម្ពុជា​ថ្ងៃនេះ កង​យោធពល​ខេមរភូមិន្ទ​ទទួល​បឹងកេត​

2021/09/23 05:21:49 pm        180

បាល់ទាត់៖ ការប្រកួត​កីឡាបាល់ទាត់​ជម្រើស​ជើងឯក​ជាតិ​កម្ពុជា ២០២១ រឺ​មិត្ត​ហ្វូ​ន​ខាំ​បូ​ឌា​ន​លី​គថ្ងៃនេះ​មានតែ​មួយ​ប្រកួត​ទេ ដោយ​ក្លិប​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ ទទួល​ម្ចាស់​ជើងឯក​បឹងកេតនៅ​ស្តា​ត​ចាស់ម៉ោង ៣​និង​៣០​នាទី​រសៀលហើយ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ប៊ី​ធី​វី​។​

​ក្លិប​ទាំងពីរ​ល្អ​ដូចគ្នាប្រកួត​ចុងក្រោយ​សុទ្ធតែ​ឈ្នះ​ដូចគ្នា​ ក្នុងនោះកងយោធពល​ខេមរភូមិន្ទ ឈ្នះ​គិរីវង់​សុខ​សែន​ជ័យ ៣​ទល់នឹង​១ នៅ​ទឹកដី​របស់ខ្លួន ខណៈ​បឹងកេតឈ្នះ​វិសាខា ២​ទល់នឹង​១ ក្រៅ​ដីដោយ​គ្រាប់​បាល់ ​ចាន់ វឌ្ឍនាកា ទាំងពីរ​គ្រាប់​។​ ​ប្រាំ​ប្រកួត​ចុងក្រោយកងយោធ​ពល​ខេមរភូមិន្ទឈ្នះ ២​ប្រកួត ស្មើ២ និង​ចាញ់​ ១​ប្រកួត ឯ​បឹងកេតឈ្នះ​ ៤​ប្រកួត និង​ចាញ់ ១​ប្រកួត​។ ​ជើង​ទី​១ បឹងកេតឈ្នះ​កងយោធពល​ខេមរភូមិន្ទ ២​ទល់នឹង​០​។ ក្រោយ​លេង​បាន ​១៣​ប្រកួត​រៀងខ្លួន បឹងកេត​ឈរ​នៅ​លេខ​៥ ​មាន ​២៧​ពិន្ទុ រីឯ​ទី​ហ្វី​អា​មីលេខ​៦ ​មាន ​២២​ពិន្ទុ​។ ប្រកួត​ថ្ងៃនេះ​ម្ចាស់ផ្ទះ​កងយោធពល​ខេមរភូមិន្ទអវត្តមាន​កីឡាករ​ឆ្នើម កាន់ ពិសាល និង​ខ្សែការពារ វិចិត្រ ដោយសារ​ជាប់​ពិន័យ​។ ចំនែក​បឹងកេត​មិនមាន​បញ្ហា​កីឡាករ​នោះទេ ខណៈ ចាន់ វឌ្ឍនាកា កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm