ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធអគារទីស្នាក់ការថ្មីរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ

2024/09/14 09:27:39 pm        194

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាព​ក្នុងពិធីសម្ពោធអគារទីស្នាក់ការថ្មីរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ និងពិធីប្រកាសសមាសភាពប្រធានគណៈកម្មាធិការថ្មីដែលមានទីតាំងនៅ ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក. រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តឧត្តរមានជ័យ សរុបប្រមាណ ៣៦២រូប។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ខេត្តឧត្តរមានជ័យទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្ត បេ្តជ្ញាចិត្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជន​កម្ពុជានាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន។

ឯកឧត្តមបានចូលរួមអបអរសាទរចំពោះសមិទ្ធផលនានាដែលស.ស.យ.ក. ខេត្តឧត្តរមានជ័យ សម្រេចបាន ជាពិសេសនោះ គឺអគារទីស្នាក់ការរបស់ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ។ ទន្ទឹមនឹង​នេះ​លោកបានធ្វើការអបអរសាទរ ចំពោះឯកឧត្តម មាន ចាន់យ៉ាដា ដែលត្រូវបានតែងតាំងជាប្រធាន​គណៈកម្មាការ ស.ស.យ.ក. ខេត្តឧត្តរមានជ័យផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ជឿជាក់យ៉ាងមុតមាំថា ទីស្នាក់ការថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ សម្រាប់យុវជន ក្នុងនោះការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់​យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ ទាំងនៅក្នុងខេត្តឧត្តរមានជ័យផ្ទាល់ និងបណ្ដាខេត្ត​ជិតៗនេះផងដែរ។

ឯកឧត្តម ក៏បានបន្ថែមផងដែរថា ការជួបជុំគ្នាថ្ងៃនេះ មិនត្រឹមតែដើម្បីអបអរសាទរ ចំពោះសមិទ្ធផល​ដ៏ថ្លៃថ្លា ដែលស.ស.យ.ក. ខេត្តឧត្តរមានជ័យ ទើបសម្រេចបានប៉ុណ្ណោះទេ តែជាឱកាសបង្ហាញ​ពីបេសកម្ម ដោយបានសម្រេចអស់រយៈពេល១២ឆ្នាំ កន្លងមកនេះ ក្រុមគ្រួសារស.ស.យ.ក.បានរួមដៃគ្នាសហការ និងរួបរួមសាមគ្គីគ្នាជាកម្លាំង និងឆន្ទៈ ឥតងាករេ ក្នុងការបន្ត ខិតខំបំពេញ​ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងរយះពេល ១២ ឆ្នាំ បន្ទាប់ពីការកែប្រែឈ្មោះ ស.ស.យ.ក. បានសម្រេចនូវសមិទ្ធផលជាច្រើន ហើយមកដល់បច្ចុប្បន្ននេះ ឯកសណ្ឋាន និង Logo ស.ស.យ.ក. ទទួលបានការទទួលស្គាល់ និងមានឈ្មោះល្បីរន្ទឺក្នុងនាមជាអង្គការយុវជនមួយនៅកម្ពុជា។

ឯកឧត្តមបានបន្ថែមថា ការទទួលស្គាល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនេះ កើតចេញពីការប្រព្រឹត្តអំពីល្អ ការងារស្ម័គ្រចិត្ត និងការលះបង់របស់សមាជិក សមាជិកា ស.ស.យ.ក. យើង។

ឯកឧត្តមបានបន្ថែមថា បេសកកម្មស.ស.យ.ក. គឺបន្តស្មារតី ២ ធ្នូ តាមរយៈការបង្កើតឱកាសរៀប​ចំ​កម្មវិធីនាំមកនូវការជួបជុំ រួបរួម ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ និងនាំមកនូវការឯកភាពទស្សនៈជាតិ។

ផ្សាភ្ជាប់នឹងការលើកឡើងនេះ ឯកឧត្តមបានមានប្រសាសន៍ថា តាមរយៈកម្មវិធីនីមួយៗ ដែលស.ស.យ.ក. បានរៀបចំគឺមានគោលបំណង នាំមកនូវការជួបជុំ បង្កើនទំនាក់ទំនង មិត្តភាព និងការចូលរួមកិច្ចការសង្គមដើម្បីប្រជាជាតិកម្ពុជា។ក្នុងន័យនេះ តាមរយះកម្មវិធី នឹងនាំសមាជិក សមាជិកា មកជួបជុំគ្នា បង្កើតស្នាមញញឹមជាមួយគ្នា ក្នុងនាមជាក្រុមគ្រួសារខ្មែរ។

សូមជម្រាបជូនថា ដោយមានការគាំទ្រ និងជ្រោមជ្រែងពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ឯកឧត្តម គីម រិទ្ធី អនុប្រធាន ស.ស.យ.ក. អគារថ្មីរបស់ស.ស.យ.ក. ខេត្តឧត្តរមានជ័យ ត្រូវបានចាប់ផ្តើមសាងសង់ឡើងកាលពីខែមករា ឆ្នាំ២០២២ និងទើបតែត្រូវបានបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤ មានអគារមានទំហំ ១,០៨០ ម៉ែត្រក្រឡា កម្ពស់២ ជាន់ និងមាន១០ បន្ទប់។អត្តបទរូបភាពពីឧត្តរមានជ័យ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        236
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm