អ្នកជំនាញជាច្រើនមកពីក្រៅប្រទេសចង់ជួយកសិករកម្ពុជា លើការដាំដុះបានទិន្នផលខ្ពស់ និងមានទីផ្សារល្អ

2024/09/14 10:32:37 pm        718

ភ្នំពេញ៖ ក្រុមអ្នកជំនាញផ្សេងៗ មកពីក្រៅប្រទេស ដែលមានឈ្មោះថា GIFT (Global Institute For Tomorrow) ក្នុងនោះមានទាំងវិស័យកសិកម្មជាដើម ចង់ជួយដល់កសិករកម្ពុជា ក្នុងការធ្វើកសិកម្មទទួលបានទិន្នផលខ្ពស់ មានទីផ្សារល្អ ប្រកបដោយនិរន្តរភាព ដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តតាមបច្ចេកវិទ្យាទំនើប និងឌីជីថលនីយកម្មកសិកម្មនៅកម្ពុជា ។

ក្នុងវេទិកាបូកសរុបការងារ និងបង្ហាញលទ្ធផល កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយជូនសាធារណជនបានដឹង និងចូលរួមផ្ដល់ធាតុចូលបន្ថែមពាក់ព័ន្ធនឹងការធ្វើកសិកម្ម ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគម នាគមន៍ មានប្រសាសន៍ថា វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ពិតជាត្រូវការយ៉ាងខ្លាំងលើកិច្ចសហការពីអន្តរជាតិ ទាំងក្នុងការជួយបង្កើនចំណេះដឹង នៃការធ្វើកសិកម្មបែបទំនើបកម្ម ជាពិសេសការរកទីផ្សារ ។

ឯកឧត្តម បានបង្ហាញនូវការគាំទ្រ ចំពោះគម្រោងរបស់ GIFT ដែលចង់ជួយដល់កសិកររបស់កម្ពុជានេះ ហើយសង្ឃឹមថា កសិករកម្ពុជានឹងទទួលបានគំនិតបន្ថែមទៀត លើការដាំដុះដំណាំកសិកម្មផ្សេងៗ ប្រកបដោយបច្ចេកវិទ្យាទំនើប និងឌីជីថលនីយកម្ម ។

លោកជំទាវ ចម ក្រស្នា អគ្គនាយិការក្រុមហ៊ុន សោម៉ា គ្រុប បានថ្លែងថា ក្រុមហ៊ុនបានសហការជាមួយ GIFT ដោយផ្ដោតលើប្រធានបទ ការលើកកម្ពស់ផលិតភាពកសិកម្មតាមរយៈបច្ចេកវិទ្យាទំនើប និងឌីជីថលនីយកម្មកសិកម្មនៅកម្ពុជា ដោយលើកយកករណីដំណាំដំឡូងមីជាករណីសិក្សា ក្នុងគោលបំណងដើម្បីជួយដល់កសិករ ក្នុងការបង្កើនទិន្នផល មានទីផ្សារល្អប្រកបដោយនិរន្តរភាព ។

លោកជំទាវ បានបន្តថា ក្នុងរយៈពេល១សប្ដាហ៍សិក្ខាកាមបានចុះជួបកសិករតាមចម្ការ អ្នកប្រមូលទិញ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនកសិឧស្សាហកម្មនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ និងជួបអ្នកពាក់ព័ន្ធ មានសាកលវិទ្យាល័យភូមិន្ទកសិកម្ម CDRI សហព័ន្ធដំឡូងមីកម្ពុជា និងមន្ត្រីអគ្គនាយកដ្ឋានកសិកម្ម ដើម្បីស្វែងរកព័ត៌មាន ការគាំទ្រ និងចូលរួមផ្ដល់ជាធាតុចូលសំខាន់ៗ ចងក្រងជារបាយការណ៍ និងម៉ូដែលអាជីវកម្ម សម្រាប់ការអនុវត្តសាកល្បង ។

លោក ចាយ គាថា នាយករងប្រតិបត្តិការ ផ្នែកកសិកម្មរបស់ ក្រុមហ៊ុនសោម៉ាគ្រុប បានឲ្យដឹងថា ក្រុមការងារ GIFT មានមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌា ហ្វីលីពីន ចិន ជប៉ុន អាឡឺម៉ង់ ប្រេស៊ីល និង Mexico ហើយក្នុងពេលជួបជាមួយកសិករក្នុងខេត្តទាំងពីរ គឺទទួលបានព័ត៌មានជាច្រើនពីពួកគាត់ ជាមួយនឹងសំណើ និងសំណូមពរផ្សេងៗ ។

គួរបញ្ជាក់ថា GIFT ជាគ្រឹះស្ថានឯករាជ្យមួយ ផ្ដោតលើការបណ្ដុះផ្នត់គំនិតភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន ការប្រឹក្សាគោលនយោបាយ និងស្វែងយល់ពីបម្រែបម្រួល និងកំណើនអាស៊ី គ្រឹះស្ថាននេះមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងទីក្រុងហុងកុង ប្រទេសចិន ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm