លោក Blinken របស់អាមេរិក៖ សារព័ត៌មាន RT របស់រុស្ស៊ី ធ្វើសកម្មភាពស៊ើបការណ៍ នៅក្រៅប្រទេស

2024/09/14 11:20:17 pm        922

ក្នុងខណៈពេលដែលលោកបានបង្ហាញទណ្ឌកម្មថ្មី ដែលផ្ដោតលើយុទ្ធនាការបង្កើនឥទ្ធិពលក្រៅប្រទេសរបស់រុស្ស៊ី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃសុក្រ (ទី១៣ ខែកញ្ញា) បាននិយាយថា ប្រទេសនានា គួរតែពិភាក្សារដោះស្រាយ ចំពោះសកម្មភាពរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RT ខណៈដែលពួកគេធ្វើប្រតិបត្តិការស៊ើបការណ៍សម្ងាត់លាក់មុខ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានចោទប្រកាន់ពីបទសម្អាតលុយកខ្វក់ ប្រឆាំងនឹងបុគ្គលិក ២នាក់របស់ប្រព័ន្ធផ្សព្វផ្សាយ RT និងបានដាក់ទណ្ឌកម្មលើនិពន្ធនាយក លោកស្រី Margarita Simonyan ជុំវិញអ្វីដែលមន្ត្រី បានលើកឡើងថា ជាគម្រោងជួលក្រុមហ៊ុនអាមេរិក ដើម្បីផលិតមាតិកាតាមអនឡាញ ក្នុងគោលបំណងជះឥទ្ធិពលដល់ការបោះឆ្នោត នៅសហរដ្ឋអាមេរិកឆ្នាំ២០២៤។

លោក Blinken បានប្រាប់អ្នកសារព័ត៌មាននៅក្រសួងការបរទេសថា ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី «កំពុងដើរតួនាទី ដូចអាវុធជាក់ស្តែងនៃប្រតិបត្តិការស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី»។

ដោយលើកឡើងពីព័ត៌មានថ្មីៗ ដែលភាគច្រើនលោកបាននិយាយថា បានមកពីបុគ្គលិករបស់ប្រព័ន្ធផ្សព្វផ្សាយ RT នោះ លោក Blinken បានបន្ថែមថា RT បានដើរហួសពីតួនាទីជាស្ថាប័នសារព័ត៌មាន ដោយបានគ្រប់គ្រងសមត្ថភាពផលិតព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណេត ហើយធ្វើប្រតិបត្តិការព័ត៌មានសម្ងាត់ និងផ្ដល់ការជះឥទ្ធិពល នៅក្រៅប្រទេសផងដែរ។

លោក Blinken បានសង្កត់ធ្ងន់ថា៖ «ថ្ងៃនេះ យើងកំពុងប្រកាសថា ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយវិមានក្រឹមឡាំងទាំងនេះ មិនត្រឹមតែដើរតួផ្ដល់ការជះឥទ្ធិពលលាក់មុខ ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជ្រៀតជ្រែក ក្នុងកិច្ចការអធិបតេយ្យភាពនៃប្រទេសនានា ជុំវិញពិភពលោកផងដែរ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        117
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm