កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៣គីឡូម៉ែត ដើម្បីអបអរទិវាពិភពលោកសង្គ្រោះបឋម

2024/09/14 11:44:54 pm        927

កាកបាទក្រហមកម្ពុជា ដែលមានសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៣គីឡូម៉ែតដើម្បីអបអរសាទរទិវា ពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ“សង្គ្រោះបឋម និងកីឡា”ដែលប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ដោយមានកីឡាករកីឡាការិនីចូលរួមចំនួន៣០០នាក់។

លោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាមានប្រសាសន៍ថា ប្រធានបទទិវាពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤នេះ បានរួមបញ្ចូល គ្រប់អាយុ គ្រប់ វ័យទាំងអស់ រាប់ទាំងកុមារ មនុស្សពេញវ័យ និងមនុស្សចាស់។ ប្រធានបទសង្គ្រោះបឋមនិងកីឡា គឺបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការយកចិត្តទុកដាក់ ខាងវេជ្ជសាស្ត្រភ្លាមៗ នៅក្នុងបរិបទ នៃការរងរបួសទាក់ទងនឹងកីឡា វាបញ្ជាក់ពីតម្រូវការ ជាយុទ្ធសាស្ត្រ សម្រាប់បង្ការ ការរងរបួស កាន់តែធំ ពិធីសារប្រកបដោយប្រសិទ្ធភាព និងការអនុម័ត គោលនយោបាយសង្គ្រោះបឋម ដើម្បីធានាសុវត្ថិភាពក្នុងខណៈដែលកីឡា មានហានិភ័យ នៃការរងរបួស ដោយផ្ទាល់ ការយល់ដឹងពី គោលការណ៍ ជាមូលដ្ឋាន នៃជំនួយ សង្គ្រោះបឋម គឺមានសារៈសំខាន់ ឆ្លើយតបទៅនឹងស្ថានភាព ទាំងអស់នេះ។

លោកបន្តថាការចូលរួម របស់សាធារណជន និងយុវជន ក្នុងព្រឹត្តិការណ៍នេះ គឺជាការចូលរួមលើកកម្ពស់ ការយល់ដឹងអំពីសារៈសំខាន់ នៃចំណេះដឹងសង្រ្គោះបឋម ក្នុងបរិបទកីឡា, លើកទឹកចិត្តដល់អត្តពលិក គ្រូបង្វឹក និងអ្នកចូលចិត្តកីឡាគ្រប់វ័យ ឱ្យឆ្លងកាត់ វគ្គបណ្តុះបណ្តាលបច្ចេកទេស សង្រ្គោះបឋម និងបច្ចេកទេស ធ្វើ CPR, ស្វែងរកការគាំទ្រចូលរួម វគ្គបណ្តុះបណ្តាលសង្រ្គោះបឋម ក្នុងកម្មវិធីអប់រំកីឡា និងគំនិតផ្តួចផ្តើមកីឡាក្នុងសហគមន៍, លើកកម្ពស់ឱ្យបានទូលំទូលាយ និងផ្តល់លទ្ធភាព ប្រើប្រាស់ម៉ាស៊ីនឆក់បេះដូងខាងក្រៅដោយស្វ័យប្រវត្តិ (AEDs) នៅក្នុងកន្លែងកីឡា និងជាពិសេសលើកទឹកចិត្តប្រជាជនខ្មែរឱ្យចូលរួមក្នុងសកម្មភាពកីឡាផងដែរ។

 

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃការអបអរសាទរទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ សង្គ្រោះបឋម និងកីឡានេះ គឺមានការឧបត្ថម្ភគាំទ្រពី ក្រុមហ៊ុន future focus selection and farma ក្រុមហ៊ុន ស្តាប់ប៊ល ខេមបូឌា អង្គភាពផលិតទឹកបរិសុទ្ធឱរ៉ាល់,ក្រុមហ៊ុនអាប់និចខេអេច ក្រុមហ៊ុនប៉ូការរីស្វែតខេមបូឌា,រត់រ៉ាន់នីងក្លឹបនិងស៊ូស៊ូ រ៉ាន់នីងធីមផងដែរ៕ អត្ថបទ: សំ ងីម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        196
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm