បែក​ធ្លាយ​ពង្រាង​កាលវិភាគ​ដ៏​មមាញឹក​របស់ Premier League រដូវ​កាល​ក្រោយ​មុន និង​ក្រោយ World Cup

2021/09/23 05:37:55 pm        189

​បាល់ទាត់៖ ​ពង្រាង​កាលវិភាគ​ប្រកួត​រដូវ​កាល​ក្រោយ​នៃ​ក្របខណ្ឌ English Premier League ត្រូវ​បាន​បែក​ធ្លាយ​ដែល​គេ​មើល​ឃើញ​ថា ​ពេញ​ដោយ​ភាព​មមាញឹក​មុន និង​ក្រោយ World Cup ២០២២ ដែល​ធ្វើ​ឡើង​នៅ​ទឹកដី​កាតា​។

​​២០២២-២០២៣ នឹង​ជា​រដូវ​កាល​ដ៏​ចម្រូងចម្រាស​នៃ​កាលវិភាគ​ប៉ះគ្នា​រវាង​លី​គ​ក្នុងស្រុក និង​ការប្រកួត​អន្តរជាតិ​របស់​ក្រុម​ជំរើសជាតិ មិន​មែន​តែ​អង់គ្លេស​ទេគឺ​ភាគច្រើន​នៃ​លី​គ​ធំៗ​នៅ​តំបន់​អឺរ៉ុប​។​ ​​ឆ្នាំ​ក្រោយនេះ World Cup ២០២២ នឹង​ដំណើរការឡើង​ខុសប្លែក​ពី​រាល់ដង​ដោយ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី២១ ខែវិច្ឆិកា​ដល់​ថ្ងៃទី១៨ ខែធ្នូ​។ ​​សេចក្តីព្រាង​កាលវិភាគ​របស់​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស Premier League ត្រូវបាន​បែកធ្លាយ​ដូចតទៅ​៖ ​​ថ្ងៃទី៦ ខែសីហា ២០២២ English Premier League ចាប់ផ្តើម​រដូវ​កាល​ថ្មី​ដោយ​ត្រូវ​ប្រកួត​ឱ្យ​គ្រប់ ១៦ជុំ​មុន World Cup មកដល់​នៅ​ខែវិច្ឆិកា​។ ​​ថ្ងៃទី២ ខែវិច្ឆិកា ២០២២ UEFA ឯណោះ​វិញ​មាន​គំរោង​ធ្វើយ៉ាងណា​ឱ្យ​ចប់​ការប្រកួត​ទាំង ៦ជុំ​ក្នុង​ពូ​ល​នៃ​ក្របខណ្ឌ UEFA Champions League និង UEFA Champions League​។ ថ្ងៃទី១២ និង ១៣ ខែវិច្ឆិកា​ឆ្នាំ២០២២ ជុំ​ទី១៦ របស់ Premier League ត្រូវ​បញ្ចប់​មានន័យថា ​ថ្ងៃទី១៤ ខែ​ដដែល​កីឡាករ​អាច​បំបែកជួរ​គ្នា​ទៅ​ប្រមូលផ្តុំ​ជាមួយ​ក្រុម​ជំរើសជាតិ​ត្រឹម ១សប្តាហ៍​ប៉ុណ្ណោះ​មុន World Cup​។

ថ្ងៃទី២១ ខែវិច្ឆិកា​ដល់​ថ្ងៃទី១៨ ខែធ្នូ ២០២២ World Cup ដំណើរការ ប៉ុន្តែ​ក្នុង​ចន្លោះ​នោះ​ថ្ងៃទី៤ ខែធ្នូ​ក្របខណ្ឌ League Championship អង់គ្លេស​បន្តដំណើរ​កា​រ​ក្រោយ World Cup បញ្ចប់​វគ្គ​វិលជុំ​ក្នុង​ពូ​ល​។ ​​ថ្ងៃទី២៦ ខែធ្នូ ២០២២ Premier League នឹង​ចាប់ផ្តើម​បន្ត​ប្រកួត ២២ជុំ​ដែល​នៅសល់​ឱ្យ​ចប់​ត្រឹម​ចុងខែ​ឧសភា ឆ្នាំ២០២៣ ពោលគឺ​ថ្ងៃទី២៨ ខែឧសភា​ឆ្នាំ២០២៣ គឺជា​ជុំ​ចុងក្រោយ​នៃ​ក្របខណ្ឌ English Premier League​។​ ​ថ្ងៃទី៣ ខែមិថុនា ២០២៣ ជាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup​។ ​​ថ្ងៃទី១០ ខែមិថុនា​ឆ្នាំ២០២៣ ជាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League​។ ​​សូមបញ្ជាក់ថា ​ពង្រាង​កាលវិភាគ​ប្រកួត​នេះ​នឹងត្រូវ​បញ្ជូនទៅ​បណ្តា​ក្លិប​ឆាប់ៗ​នេះ ដើម្បី​ត្រៀមខ្លួន​ឱ្យបាន​ល្អ ជាពិសេស​គំរោង​ផែនការ​ក្លិប​សំរាប់​រដូវ​កាល​ដ៏​មមាញឹក​ឆ្នាំ​ក្រោយនេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm