ការប្រឡងគ្រូមតេយ្យជាការជ្រើសរើសមន្ត្រីចុងក្រោយសម្រាប់ក្របខណ្ឌក្រសួងអប់រំ

2024/09/15 07:10:55 pm        36

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានរៀបចំការប្រឡងជ្រើសរើសគ្រូមតេយ្យសិក្សាលើវិញ្ញាសាសរសរលើកទី២។ ការប្រឡងនេះជាការប្រឡងលើកចុងក្រោយ ដែលនឹងកំណត់យកអ្នកជាប់ត្រឹមតែ២០០នាក់ប៉ុណ្ណោះសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ ឆ្នាំ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា។

​ការប្រឡងជ្រើសរើសគ្រូមតេយ្យសិក្សា ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ ជាការប្រឡងលើកចុងក្រោយ ដែលមានបេក្ខជនចូលរួមសរុប ៦៣២នាក់។ បេក្ខជនជាង ៦០០នាក់នេះ ជាបេក្ខជនដែលបានប្រឡងជាប់ ក្នុងការប្រឡងលើវិញ្ញាសាសរសេរលើកទី ១កន្លងទៅ។ ការប្រឡងលើកចុងក្រោយនេះ គឺនឹងជ្រើសរើសយកអ្នកជាប់ ត្រឹមតែ ២០០នាក់ប៉ុណ្ណោះ ដើម្បីក្លាយជាគ្រូបង្រៀនមតេយ្យសិក្សា បម្រើការនៅក្រសួងអប់រំ។ ការប្រឡងនេះ ក៏ជាការប្រឡងលើកចុងក្នុងការជ្រើសរើសមន្ត្រីចូលបម្រើការងារនៅក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្របខណ្ឌឆ្នាំ ២០២៣ផងដែរ។

ចំពោះវិញ្ញាសាសម្រាប់ការប្រឡងលើកចុងក្រោយនេះ គឺមានពីរវិញ្ញាសា។ វិញ្ញាទី ១ គឺគណិតវិទ្យា មានរយៈពេល ២ម៉ោង រីឯវិញ្ញាសាទី ២ គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល ២ម៉ោងដូចគ្នា។ វិញ្ញាសាទាំងពីរ គឺកម្រិតថ្នាក់ទី ១២។ 

មិនខុសពីការប្រឡងជ្រើសរើសមន្ត្រីនាពេលកន្លង ការប្រឡងជ្រើសរើសគ្រូមតេយ្យសិក្សាលើកចុងក្រោយនេះ ចាប់ផ្ដើមការតាក់តែងវិញ្ញាសា នៅពេលព្រឹក។ ក្រសួងអប់រំជាអ្នកផ្តល់សមាសភាពអ្នកតាក់តែងវិញ្ញាសា រួមមានវិញ្ញាសាគណិតវិទ្យាចំនួន ១០រូប និងវិញ្ញាសាអក្សរសាស្ត្រខ្មែរ ចំនួន ១០រូប មកក្រសួងមុខងារសាធារណៈ ដើម្បីជ្រើសរើសគ្រូតាក់តែងវិញ្ញាសាគណិតវិទ្យាចំនួន៥រូប និងវិញ្ញាសាអក្សរសាស្ត្រខ្មែរ ចំនួន៥រូប មុនមួយថ្ងៃនៃការប្រឡង ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដោយផ្ទាល់ និងសម្ងាត់។ ពួកគេជាបង្រៀននៅកម្រិត វិទ្យាល័យ ដែលអញ្ជើញមកពីសាលាផ្សេងៗគ្នា។

ក្រោយតាក់តែងវិញ្ញាសារួចរាល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានជ្រើសរើសវិញ្ញា និងចូលរួមកាត់វិញ្ញាសាប្រឡងដោយផ្ទាល់។ ចំពោះបេក្ខជនប្រឡងវិញ គឺត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ ស្វែងរកសំណៅឯកសារ និងហាមឃាត់ការនាំចូលនូវទូរស័ព្ទដៃ នាឡិកាវៃឆ្លាត និងគ្រឿងអេឡិចត្រូនិកនានា។ គ្រប់នីតិវិធីនៅតែរក្សាដដែល ដើម្បីធានាបាននូវភាពសុក្រឹត្យ តម្លាភាព សម្រាប់គ្រប់បេក្ខជន ក្រោមការចូលរួមត្រួតពិនិត្យគ្រប់ដំណាក់កាលដោយ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្តផងដែរ។ ទាំងនេះគឺដើម្បីធានាថា អ្នកចេះត្រូវតែជាបេក្ខជន ដែលមានសមត្ថភាពពិត។

សូមជម្រាបថា ក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនដើម្បីបម្រើការនៅក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៣លើករួចមកហើយ។ ការប្រឡង ៣លើកកន្លងទៅរួមមាន ការប្រឡងជ្រើសរើសគ្រូឯកទេសកីឡា ការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ ការប្រឡងជ្រើសរើសគ្រូបឋមសិក្សា និងការប្រឡងលើកចុងក្រោយនេះ ជាការប្រឡងជ្រើសរើសគ្រូមតេយ្យសិក្សា៕

អត្ថបទ៖​ គឹមហុក

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        46
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm