ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ បន្តចុះពិនិត្យព្យាបាលភ្នែកជូនពលរដ្ឋក្នុងស្រុកតាលោសែនជ័យ

2024/09/15 10:38:50 pm        573

ខេត្តពោធិ៍សាត់៖ រថយន្តវៈកាត់ភ្នែកចល័ត និងក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្ដម កែវ រតនៈ ជាច្រើនរូបដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ក្រោមកិច្ចសហការសម្របសម្រួលដោយ ឯកឧត្តម ស៊ុយ ឌីម៉ង់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតាលោសែនជ័យ បានធ្វើការចុះពិនិត្យព្យាបាលភ្នែក វាស់ភ្នែក វះកាត់បកភ្នែកនិងកន្ទុយថ្លែន ថ្នាំភ្នែក និងវ៉ែនតា ដោយឥតគិតប្រាក់ ជូនប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យ ។ កម្មវិធីពិនិត្យព្យាបាលភ្នែកនេះត្រូវបានរៀបចំឡើង នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតាលោសែនជ័យ រយៈ១ថ្ងៃពេញ ដោយមានប្រជាពលរដ្ឋមកពីឃុំតាលោ និងឃុំផ្ទះរ៉ុង ចំនួន២២៥៥នាក់ទទួលបានវ៉ែនតា ,៧៦៣នាក់ទទួលបានថ្នាំព្យាលបាលភ្នែក ,២៨នាក់ទទួលបានការវៈកាត់បកបាយភ្នែក ,៩នាក់ទទួលបានការវៈកាត់កន្លុយថ្លែនភ្នែក ,៣នាក់ទទួលបានការព្យាបាលដកកំទេចដែកចេញពីភ្នែក និងម្នាក់ទទួលបានការព្យាបាលខ្លាញ់ក្រោមភ្នែក។

ឯកឧត្តម ស៊ុយ ឌីម៉ង់ មានប្រសាស៍លើកឡើងថា ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះមកពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យដោយឥតគិតប្រាក់ក្នុងពេលនេះគឺជាសកម្មភាពមនុស្សធម៌ ដែលបានផ្តួចផ្តើមឡើងដោយឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ ដែលជាការយកចិត្តទុកដាក់លើសុខមាភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកតាលោសែនជ័យ និងក្នុងគោលបំណងដើម្បីរួមចំណែកកាត់បន្ថយការចំណាយនិងការលំបាកនានារបស់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ ។ ហើយក្នុងនាមជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកតាលោសែនជ័យ ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ដែលបានដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តជាច្រើនរូប លះបង់ទាំងថវិកា កំលាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ចុះមកពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋស្រុកតាលោសែនជ័យដោយមិនគិតប្រាក់ ។ ឯកឧត្តម ស៊ុយ ឌីម៉ង់ ក៏សូមអរគុណដល់ក្រុមការងារជួយចុះតាមឃុំទាំង២ ដែលបានជួយសម្រួលដល់ការធ្វើដំណើរ និងផ្តល់អាហារសម្រន់ជូនប្រជាពលរដ្ឋដើម្បីមកទទួលការពិនិត្យព្យាបាលភ្នែក ។ ហើយដោយមើលឃើញពីតម្រូវការជាក់ស្តែង និងតបតាមសំណូមពរពីប្រជាពលរដ្ឋ ក្រុមការងារចុះមូលដ្ឋានស្រុកតាលោសែនជ័យ នឹងបន្តសហការជាមួយក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ ធ្វើការចុះមកពិនិត្យព្យាបាលភ្នែកជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យជាបន្តបន្ទាប់ទៀត ។

គួរឱ្យដឹងដែរថាក្នុងឆ្នាំ២០២៤នេះ រថយន្តវៈកាត់ភ្នែកចល័ត និងក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ បានចុះមកខេត្តពោធិ៍សាត់ចំនួន៤លើក ដោយពិនិត្យព្យាលបាលភ្នែក ជូនប្រជាពលរដ្ឋបានប្រមាណ៩០០០នាក់ ហើយកាលពីឆ្នាំ២០២៣ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ បានចុះមកខេត្តពោធិ៍សាត់ចំនួន០៧លើក ដោយធ្វើការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋប្រមាណជិត១ម៉ឺននាក់ ក្នុងនោះលោកយាយលោកតាចាស់ជរាជាប្រមាណជិត២០០នាក់ ដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរអាចបណ្តាលអោយទៅជាពិការភ្នែក ត្រូវបានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តធ្វើការវះកាត់ជួយសង្គ្រោះបានយ៉ាងជោគជ័យផងដែរ ៕ អត្ថបទ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        15
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        227
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm