ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដីពីព្យុះទីហ្វុង Yagi ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា បានកើនឡើងជាង១០០នាក់ ។

អ្នកនាំពាក្យរបស់របបយោធា លោក ស មីនទុន (Zaw Min Tun) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា មនុស្សចំនួន ១១៣ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង ៦៤ នាក់ទៀតកំពុងបាត់ខ្លួន ទោះបីជារបាយការណ៍ក្នុងតំបន់បង្ហាញថាចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះក៏ដោយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP មនុស្សជាង ៣២០,០០០នាក់ ត្រូវបានបង្ខំឱ្យជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន។
ព្យុះទីហ្វុង Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតរបស់តំបន់អាស៊ីក្នុងឆ្នាំនេះ បានបង្ហាញពីការបំផ្លិចបំផ្លាញរួចទៅហើយ ខណៈបានវាយប្រហារទូទាំងប្រទេសវៀតណាម ឡាវ ថៃ កោះហៃណាន របស់ចិន និងប្រទេសហ្វីលីពីន។
មនុស្សយ៉ាងហោចណាស់មនុស្ស២៨៧នាក់ ត្រូវបានគេគិតថាបានស្លាប់នៅវៀតណាមដោយសារព្យុះនេះ មុនពេលបោកបក់ទៅដល់សហភាពមីយ៉ាន់ម៉ា។
ខណៈព្យុះទីហ្វុងត្រូវបានធ្លាក់កម្លាំងក្លាយជាសម្ពាធព្យុះត្រូពិក ចាប់តាំងពីបានបោកបក់នៅភាគខាងជើងប្រទេសវៀតណាម ព្យុះនេះបានបន្តបណ្តាលឱ្យមានបំណាក់ដីយ៉ាងធ្ងន់ធ្ងរនៅទូទាំងអាស៊ីអាគ្នេយ៍។
នៅមីយ៉ាន់ម៉ា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថាផ្ទះជិត៦៦.០០០ខ្នងត្រូវបានបំផ្លាញគិតត្រឹមល្ងាចថ្ងៃសុក្រសប្ដាហ៍មុន រួមទាំងសាលារៀនចំនួន៣៧៥ កន្លែងនិងវត្តអារាមមួយ។ ផ្លូវចម្ងាយរាប់គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតត្រូវបានទឹកហូរកួច៕