ម៉ិ​ក​ស៊ិ​ក​រាយការណ៍​ពី​ការ​កើន​ឡើង​នៃ​ការ​រត់​ពន្ធ​មនុស្ស ខណៈ​ការ​ធ្វើ​អន្តោប្រវេសន៍​ហក់​ឡើង​ខ្ពស់​

2021/09/23 06:32:49 pm        227

​ម៉ិ​ក​ស៊ិ​ក៖ រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ឧក្រិដ្ឋកម្ម​រត់ពន្ធ​មនុស្ស​នៅ​ម៉ិ​ក​ស៊ិ​កនៅ​ឆ្នាំនេះ​មាន​ចំនួន​ច្រើន​ជាង​បី​ដង​ចាប់​តាំង​ពី​ឆ្នាំ​២០២០ ខណៈ​ប្រទេស​នេះ​កំពុង​ប្រឹងប្រែង​ទប់​ទល់​​នឹង​ការ​កើន​ឡើង​ដ៏​ខ្ពស់​ នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​ព្រំដែន​សហរដ្ឋអាមេរិក​។

​រដ្ឋមន្ត្រី​សន្តិសុខ​ម៉ិ​ក​ស៊ិ​ក​ លោកស្រី Rosa Icela Rodriguez ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ថា ​នៅ​ចន្លោះ​ខែ​មករា និង​សីហា ម៉ិ​ក​ស៊ិ​ក​បាន​កត់ត្រា​ករណី​ឧក្រិដ្ឋកម្ម​រត់ពន្ធ​មនុស្ស​កើន​ឡើង ២២៨% ពី​ចំនួន ៣៧៦​ករណីដែល​បាន​កត់ត្រា​ក្នុង​កំឡុងពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០​។​ ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា ​ជនអន្តោប្រវេសន៍​ជាច្រើន​បាន​បង់​ប្រាក់​ឱ្យ​ទៅ​ក្រុម​មនុស្ស​រត់ពន្ធ ​ដើម្បី​ធ្វើដំណើរ​តាម​ផ្លូវ​ដ៏​គ្រោះថ្នាក់​ពី​ព្រំដែន​ភាគ​ខាង​ត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ​ជាប់​ជាមួយ​ប្រទេស​ហ្គា​តេ​ម៉ា​ឡាដើម្បី​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក​។

កាលពី​សប្តាហ៍​មុន​ ជនអន្តោប្រវេសន៍​ហៃ​ទី​រាប់​ពាន់​នាក់​បាន​ឆ្លងកាត់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​-​អាមេរិក ​នៅ​ទីក្រុង​ព្រំដែន Del Rio រដ្ឋ​តិច​សាស់ ធ្វើ​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​លោកប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​រង​សម្ពាធ និង​ឈឺក្បាល​ផ្នែក​សិទ្ធិមនុស្ស​ថ្មី​។ ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ​និង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​បាន​រៀប​ចំ ​ដើម្បី​បញ្ជូន​ជនអន្តោប្រវេសន៍​ហៃ​ទី​ចេញពី​ជំរំ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​ ទោះបីជា​សម្ពាធ​បាន​កើន​ឡើងលើ​លោក​ Biden ដើម្បី​បញ្ឈប់​ការ​បណ្តេញ​ជនជាតិ​ហៃ​ទី​ត្រឡប់​ទៅ​ប្រទេស​កំណើត​ដែល​ក្រីក្រ ​និង​ជីវភាព​លំបាក​របស់​ពួកគេ​វិញ​ក៏ដោយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm