ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ​ក្នុងឱកាសបើកការដ្ឋានសាងសង់សមិទ្ធផលអគារថ្មីៗបន្ថែម នៃមន្ទីរពេទ្យកាល់ម៉ែត្រ

2024/09/16 04:33:30 pm        414

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត្រ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការបើកការដ្ឋានសាងសង់នាពេលនេះ ឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យានាយកសម័យ​បដិវត្តន៍​ឧស្សាហកម្ម 4.0 សំដៅរួមលើកកម្ពស់ស្ថានភាពសុខភាព ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងទៅអនាគតព្រមទាំងធានាបាននូវសុខល្អ របស់ប្រជាពលរដ្ឋយើងនៅជំនាន់ក្រោយៗទៀត ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ រាជរដ្ឋាភិបាលបាននឹងកំពុងធ្វើការកែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ការបំពាក់ឧបករណ៍ពេទ្យការបណ្ដុះបណ្ដាលការជ្រើសរើស និងការពង្រាយគ្រូពេទ្យនៅបុគ្គលិកបច្ចេកទេស។ ក៏ដូចជាការផ្គត់ផ្គង់ឱសថជា​សារវន្ត​។នៅតាមមណ្ឌលសុខភាព និងមន្ទីសពេទ្យបង្អែកស្រុកៗ។ផ្ដល់សេវាថែទាំសុខភាពដោយគុណភាពជូនប្រជាពលរដ្ឋជាមូលដ្ឋាន ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តពង្រឹងការផ្ដល់សេវាសុខាភិបាលឱ្យបានល្អប្រសើរទៅដល់ប្រជាពលរដ្ឋ ក្នុងនោះការអនុវត្តអភិក្រមទី១ គឺការអនុវត្តពីលើចុះក្រោម ការធ្វើទំនើបកម្មសេវាឱ្យកាន់តែទំនើប និងអភិក្រុមទី២ គឺការអនុវត្តពីក្រោមទៅលើវិញ គឺផ្ដល់សេវាសុខាភិបាលឱ្យបានល្អទៅដល់ថ្នាក់ក្រោមជាតិ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ជំហានទី១ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តការផ្ដល់សេវាសុខាភិបាលល្អទៅថ្នាក់ក្រោមជាតិ គឺតាមរយៈការពង្រាយមន្រ្ដី ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលឱ្យ ដល់ប្រជាពលរដ្ឋឱ្យបាន២៤ម៉ោងលើ២៤ម៉ោង ជាពិសេសចំពោះការផ្ដល់សេវាសង្គ្រោះបឋមណាមួយដែលកើតមានឡើងនៅមូលដ្ឋាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគារមន្ទីរពេទ្យដែលបើកការដ្ឋាន សាងសង់ថ្មីនេះ អាចចតឧទ្ធម្ភាគចក្របាន ខណៈអគារនេះ មានកម្ពស់២៥ជាន់ ដោយចំណាយថវិការាប់សិបលានដុល្លារអាមេរិក។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ គ្រូពេទ្យធ្វើការងាររបស់ទេវតា ខណៈដែលពេទ្យបានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ កុំបន្ទន់ កុំទម្លាក់ស្ដង់ដារសុខាភិបាល ត្រូវដាក់វិន័យឱ្យតឹងរឹង ពីព្រោះការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់ណាស់។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អំពាវនាវឱ្យមានការចូលរួមវាយតម្លៃ ពីក្រសួងសុខាភិបាល ជាពិសេសលើការបណ្ដុះបណ្ដាលលើការផ្ដល់សេវាសុខាភិបាល។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ជំរុញឱ្យបង្កើនគុណភាពការបណ្ដុះបណ្ដាលសិស្សពេទ្យឱ្យមានគុណភាព និងស្ដង់ដារខ្ពស់ ខណៈដែលគុណភាពលើវិស័យសុខាភិបាលនេះ មិនត្រឹមតែអាចជួយសង្គ្រោះ ព្យាបាលប្រជាពលរដ្ឋបានល្អប៉ុណ្ណោះទេ ប៉ុន្ដែក៏បានចូលរួមលើកកម្ពស់មុខមាត់វិស័យសុខាភិបាលកម្ពុជាផងដែរ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ការអនុវត្តការងារមិនអាចបានដូចចិត្តក្នុងរយៈពេល១ថ្ងៃទេ ប៉ុន្ដែយើងត្រូវមើលទៅលើការអនុវត្ត ដូច្នេះការអនុវត្តលើវិស័យសុខាភិបាលរបស់កម្ពុជាក៏ដូច្នោះដែរ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ កំពុងខិខំពង្រឹងដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាល្អទៅដល់ប្រជាពលរដ្ឋ។

-សម្ដេចធិបតី៖ ក្រសួងសុខាភិបាលសូមយកចិត្តទុកដាក់​សហការជាមួយក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ ដើម្បីបង្កើត telecom conference ដើម្បីទំនាក់ទំនងការងារពិគ្រោះយោបល់​ឲ្យមានប្រសិទ្ធភាពនៅតាមមូលដ្ឋាន ដើម្បី​ទំនើបកម្ម​វិស័យសុខាភិបាលនៅកម្ពុជា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ណែនាំដល់មន្រ្ដីសុខាភិបាលថ្នាក់តំបន់ ត្រូវបង្កើនការយកចិត្តទុកដាក់លើការសង្គ្រោះ ឬព្យាបាលបឋម ចំពោះប្រជាពលរដ្ឋ ឬអ្នកជំងឺដែលមករកសេវាព្យាបាលនៅមូលដ្ឋាននោះ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់លើការការពារសុខភាព និងត្រូវទៅពិនិត្យសុខភាពឱ្យបានញឹកញាប់ នៅទីតាំងផ្ដល់សេវាសុខាភិបាល។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អគារមន្ទីរពេទ្យដែលបើកការដ្ឋាន សាងសង់ថ្មីនេះ អាចចតឧទ្ធម្ភាគចក្របាន ខណៈអគារនេះ មានកម្ពស់២៥ជាន់ ដោយចំណាយថវិការាប់សិបលានដុល្លារអាមេរិក។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អំពាវនាវឱ្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ណែនាំឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រៀបចំឡានក្រុង ដើម្បីជូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី អំពាវនាវឱ្យសមត្ថកិច្ចពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានល្អ ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ កំពុងសម្លាប់ជីវិតប្រជាពលរដ្ឋនៅលើដងផ្លូវជារៀងរាល់ថ្ងៃ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        154
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm