[UDPATE] ខ្មាន់កាំភ្លើងសង្ស័យក្នុងការប៉ុនប៉ងធ្វើឃាតលោក Trump ត្រូវបានចាប់ខ្លួន

2024/09/16 05:13:04 pm        256

មេធាវីរដ្ឋនៃតំបន់ ផាម បៀច (Palm Beach County) លោក ដេវ អារ៉ុនប៊ឺក (Dave Aronberg) បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ កញ្ញា) ថាជនសង្ស័យនៅក្នុងការប៉ុនប៉ងធ្វើឃាតលើលោកអតីតប្រធានាធិបតី Donald Trump ត្រូវបានចាប់ខ្លួន ហើយត្រូវគេរំពឹងថានឹងប្រឈមមុខនឹងការចោទប្រកាន់សហព័ន្ធធ្ងន់ធ្ងរ។ អង្គភាព FBI និយាយថាលោក Trump គឺជាគោលដៅនៃ «ការប៉ុនប៉ងធ្វើឃាតជាក់ស្តែង» នៅក្លឹបវាយកូនហ្គោលនៅក្រុង វ៉េស ផាម បៀច (West Palm Beach) រដ្ឋហ្វ្លរីដា (Florida) របស់លោក។

លោក Aronberg បានប្រាប់សារព័ត៌មាន ញូវស៍ស្តេសិន (NewsNation) ថា ជនសង្ស័យដែលត្រូវបានកំណត់អត្តសញ្ញាណថាជាបុរសជនជាតិស្បែកស ឈ្មោះ រ៉ាយអ៊ិន វ៉េស្លី រ៉ូដ (Ryan Wesley Routh) ក្នុងវ័យ ៥៨ឆ្នាំ ដែលមានកំណត់ត្រាឧក្រិដ្ឋកម្មជាច្រើននៅរដ្ឋ ណស ខារ៉ូឡាញណា (North Carolina)។ ជនសង្ស័យរូបនេះបានធ្វើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម "ចម្លែកៗជាច្រើន" អំពីសង្រ្គាមអ៊ុយក្រែនមុនពេលកើតហេតុ។

លោក Aronberg បន្តថា ជនសង្ស័យនឹងត្រូវចោទប្រកាន់នៅកម្រិតរដ្ឋ ប៉ុន្តែក៏អាចត្រូវចោទប្រកាន់ពីបទព្រហ្មទណ្ឌសហព័ន្ធផងដែរ ដោយអាចនឹងប្រឈមមុខនឹងបទចោទពាក់ព័ន្ធនឹងអំពើភេរវកម្មក្នុងស្រុក និងបទល្មើសអាវុធ ខណៈការចោទប្រកាន់ជាក់លាក់មិនត្រូវបានប្រកាសនោះទេ។

មេធាវីរដ្ឋបានសរសើរការឆ្លើយតបរហ័សរបស់ភ្នាក់ងារដោយ និយាយថាពួកគេបានបាញ់ពីបួនទៅប្រាំមួយគ្រាប់ក្នុងអំឡុងពេលប៉ះទង្គិចនោះមុនជនសង្ស័យរត់គេចខ្លួន ហើយពុំមានការរងរបួសត្រូវបានគេរាយការណ៍ឡើយ។ មន្ត្រីអនុវត្តច្បាប់ពីររូបប្រាប់សារព័ត៌មាន AP ថា អាវុធប្រភេទ AK ត្រូវបានរកឃើញនៅក្បែរទីតាំងកើតហេតុនោះ។

ក្រុមមន្ត្រីបាននិយាយថា ខ្មាន់កាំភ្លើងបានរត់គេចខ្លួនដោយជិះរថយន្តប្រភេទ SUV ហើយក្រោយមកត្រូវបានចាប់ខ្លួននៅតំបន់ក្បែរនោះដោយសមត្ថកិច្ចមូលដ្ឋាន ដោយពុំមានអាវុធអ្វីឡើយពេលចាប់ខ្លួន។ អាជ្ញាធរសហព័ន្ធ បានទទួលបន្ទុកលើករណីនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm