លោក ណេតានយ៉ាហ៊ូ ព្រមានក្រុមហ៊ូទី បន្ទាប់ពីមីស៊ីលរបស់ក្រុមនេះ បាញ់ដល់អ៊ីស្រាអែល ភាគកណ្តាល ជាលើកដំបូង

2024/09/16 05:39:46 pm        123

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ប្រទេសរបស់លោក នឹងធ្វើឱ្យក្រុមហ៊ូទី ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ រងការខាតបង់ធ្ងន់ធ្ងរ បន្ទាប់ពីពួកគេបានបាញ់មីស៊ីលចូលទៅដល់ប្រទេសអ៊ីស្រាអែលភាគកណ្តាលជាលើកដំបូង កាលពីថ្ងៃអាទិត្យ។ ផ្សែង បានហុយឡើង ហើយអគ្គិភ័យ ត្រូវបានគេឃើញនៅទីវាលនៅជិតស្រុក ក្វា ឌែនញែល (Kfar Daniel) ។

ស៊ីរ៉ែនវាយឆ្មក់តាមអាកាស បានរោទិ៍ឡើងក្នុងទីក្រុង Tel Aviv និងទូទាំងអ៊ីស្រាអែលភាគកណ្តាល ក្រោយម៉ោង ៦ និង ៣០ នាទីព្រឹក ម៉ោងក្នុងស្រុក ដោយបានធ្វើឲ្យអ្នកស្រុករត់ទៅរកទីជម្រក។

គ្មានអ្នករងរបួស ត្រូវបានគេរាយការណ៍នោះទេ។ បន្ទាប់ពីបាននិយាយលើកដំបូងថា មីស៊ីល បានធ្លាក់នៅតំបន់ទីវាល ក្រោយមកយោធាអ៊ីស្រាអែល បាននិយាយថា វាប្រហែលជាបំណែកមីស៊ីលពីលើអាកាស ជាបំណែកនៃការស្ទាក់ចាប់បាន ធ្លាក់នៅទីវាល និងនៅជិតស្ថានីយ៍រថភ្លើង។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោក Netanyahu បាននិយាយថា ក្រុមហ៊ូទី គួរតែដឹងថា អ៊ីស្រាអែលនឹងកំណត់ ឲ្យក្រុមនេះទទួលការខាតបង់ធ្ងន់ធ្ងរ សម្រាប់ការវាយប្រហារណាមួយ ទៅលើអ៊ីស្រាអែល។

អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Sarea បាននិយាយថា ក្រុមនេះ បានវាយប្រហារដោយមីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេងថ្មីមួយ កាលពីថ្ងៃអាទិត្យ ដែលបានហោះក្នុងចម្ងាយជិត ១.៣០០ម៉ាយក្នុងរយៈពេលត្រឹមតែ១១នាទីកន្លះ ប៉ុណ្ណោះ។ លោក Sarea និយាយថា អ៊ីស្រាអែលគួរតែរំពឹងទុកថា នឹងមានការវាយប្រហារបន្ថែមទៀតនៅពេលអនាគត ខណៈយើងខិតជិតដល់ខួបលើកទី១នៃប្រតិបត្តិការថ្ងៃទី៧ ខែតុលា ដោយនិយាយសំដៅ នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានបើកការវាយប្រហារដ៏បង្ហូរឈាមនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល បង្កឱ្យមានជម្លោះ នៅក្នុងតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        74
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        72
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm