រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងខិតខំពង្រឹងគុណភាពតាមមណ្ឌលសុខភាព ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត

2024/09/16 06:07:04 pm        139

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល​អាណត្តិទី៧ នីតិកាលរដ្ឋសភានេះ នឹងខិតខំពង្រឹងគុណភាពនៅតាមមណ្ឌលសុខភាព​នៅ​ទូទាំងប្រទេសទាំងអស់ ​ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោលគឺត្រូវតែផ្តល់សេវាជូនបងប្អូន​ប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារ​ចំណតរោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង​ នៃមន្ទីរពេទ្យកាល់ម៉ែត​ នៅព្រឹកច្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា នឹងបន្តយកចិត្តទុកដាក់ និង​ពង្រឹងគុណភាពមណ្ឌលសុខភាព​នៅតាមមូលដ្ឋានទូទាំងប្រទេស ដោយពង្រឹងការពង្រាយ​គ្រូពេទ្យ​បន្ថែមទៀត គ្រប់ពេល វេលាទាំងអស់ ​ហើយចំពោះវិស័យសុខាភិបាលនេះ ​រាជរដ្ឋាភិបាលមិនអាច​ទម្លាក់ស្តង់ដានោះទេ​ គឺត្រូវតែ ពង្រឹងគុណភាព​ និងស្តង់ដាឲ្យកាន់តែច្បាស់លាស់ ដែលត្រូវតែធ្វើការបណ្តុះបណ្តាលគ្រូពេទ្យប្រកប​ ដោយស្តង់ដា និងជាក់លាក់បំផុត និងគ្រប់ទីកន្លែងទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ដើម្បីទទួលបានជំនឿ​ទុកចិត្តពី​ប្រជាពលរដ្ឋ​មកលើប្រព័ន្ធសុខាភិបាលក្នុងស្រុក រាជរដ្ឋាភិបាលត្រូវតែបង្កើន​សមត្ថភាព​នៃការព្យាបាល​ និង​ គុណភាពពេទ្យ ដោយ​ក្រសួងសុខាភិបាលត្រូវតែធ្វើទំនើបកម្មនូវ​វិស័យ​សុខាភិបាលនេះឲ្យកាន់តែខ្លាំងក្លា ​បន្ថែមទៀតតាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន។

សម្តេចធិបតី ​បានលើកឡើងទៀតថា ​យើងសុខចិត្តមាន ​ពេទ្យ១០នាក់ ដែលមានជំនាញ​ច្បាស់​លាស់ វាប្រសើរជាជាងមានពេទ្យច្រើនតែមិនមានជំនាញជាក់លាក់ ​និងក្រមសីលធម៌។

សូមបញ្ជាក់ថា អគារមន្ទីរពេទ្យដែលបើកការដ្ឋាន សាងសង់ថ្មីដែលស្ថិតនៅបរិវេនមន្ទីរពេទ្យ​កាល​ម៉ែតនេះ អាចចត​ឧទ្ធម្ភាគចក្រ​បាន ​ខណៈអគារនេះ មានកម្ពស់២៥ជាន់ ដោយចំណាយ​ថវិកា​រាប់សិបលានដុល្លារអាមេរិក។

បើតាមការអះអាងរបស់នាយករដ្ឋមន្រ្តីអគារសាងសង់ថ្មីនេះ ​គឺជាការឆ្លើយ ​តបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យា​ និងត្រូវបម្រើដល់សេវាសុខភាពជូនបងប្អូន​ប្រជាពលរដ្ឋទាំង អស់គ្រប់ពេល​វេលា​ប្រកបដោយគុណភាព ​និងក្រមសីលធម៌៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        98
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm