លោកអភិបាលខណ្ឌ៧មករាចុះត្រួតពិនិត្យមើលតាមអាហារដ្ឋានលក់ដូរភេសជ្ជៈគ្រឿងកំប៉ុងក្នុងបរិវេណសាលារៀនបាក់ទូក

2024/09/16 07:48:07 pm        249

លោកអភិបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យមើល​តាម​អាហារដ្ឋាន​លក់​ដូរ​ក្នុង​បរិវេណ​សាលា​រៀន​បាក់ទូក ទាំងវិទ្យាល័យ និងសាលាបឋមសិក្សា ដែលលក់​ដូរ​ភេសជ្ជៈ​គ្រឿង​កំប៉ុង​ដែល​អាច​ប៉ះពាល់​ដល់​សុខភាពសិស្សានុសិស្ស។

ជាក់ស្ដែងនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ថេង សុថុល អភិបាល​នៃ​គណៈ​អ​ភិបាល​ខណ្ឌ៧មករា បានដឹកនាំមន្រ្តី និងគណៈគ្រប់គ្រងសាលា ចុះត្រួតពិនិត្យ​ និង​សំណេះ​សំណាល​ជាមួយ បងប្អូនអាជីវក អ្នកលក់ដូរចំណីអាហារសម្រាប់កូនៗសិស្សានុសិស្ស ក្រោយ​មាន​ពលរដ្ឋសំណូមពរដល់អាជ្ញាធរនិងគណៈគ្រប់គ្រងសាលារៀន គួរមានវិធានការ ចំពោះ​ការ​លក់​ដូរ​ភេសជ្ជៈ​គ្រឿងកំប៉ុង នៅសាលារៀន។

ក្នុងការចុះសំណេះសំណាល នេះដែរ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បន្ត​ណែនាំ​ដល់​បង​ប្អូន​អាជីវករអ្នកលក់ដូរភេសជ្ជៈគ្រឿងកំប៉ុង រួមទាំងចំណីអាហារទាំងអស់ សូមចូល​រួម​សហការ​ជាមួយ​គណៈគ្រប់គ្រងសាលា និងពិនិត្យមើលពីគុណភាពឲ្យបានត្រឹមត្រូវ ជៀសវាង​ពី​ផល​ប៉ះពាល់ដល់សុខភាពកូនៗសិស្សានុសិស្ស បងប្អូនអាជីវក ក៏មានកូនចៅតូចៗ ដូចគ្នា ទាំង​សាលា​បឋម និងវិទ្យាល័យ នៅសាលារៀនបាក់ទូក។

អាជីវកអ្នកលក់ដូរនៅអាហារដ្ឋានក្នុងបរិវេណសាលាឲ្យដឹងថា គណៈគ្រប់គ្រង​សាលា​បាន​ណែនាំ​ជាប់​ជា​ប្រចាំ ហើយពួកគាត់លើកឡើងថា ការលក់ដូររបស់ពួកគាត់គិតពីបរិស្ថានអនាម័យ ណាស់ សម្រាប់​កូនៗសិស្សសាលា ព្រោះកូនៗនៅតូច កូនគេកូនយើង ចៅគេចៅយើង ដូចតែគ្នាទេ គិត​ពី​សុខភា​ព​។

គួរបញ្ជាក់ផងដែរ រសៀលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤ រដ្ឋបាលខណ្ឌ៧មករា បាន​បើក​វេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុម​ប្រឹក្សា​ខណ្ឌ​៧​មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា មន្រ្តីចម្រុះក្រោម​ឱវាទ​រដ្ឋបាល​ខណ្ឌ៧មករា ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ មកពីតាមបណ្តាសង្កាត់ទាំង៨។ ក្នុងពលរដ្ឋបានលើកឡើងនិងសំណូមពរ ពីបញ្ហា ក្រុមអាជីវករលក់ដូរភេសជ្ជៈគ្រឿងកំប៉ុង នៅបរិវេណសាលារៀនបាក់ទូក ដែលកូនៗរបស់គាត់ទិញហូបអាចធ្វើប៉ះពាល់ដល់សុខភាព ជាខ្លាំង ។

ក្នុងនោះដែរ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានទទួលយកនៅសំណូមពរ ប្រជាពលរដ្ឋ នឹងបានលើកឡើងថា សំណូមពរនេះពិតជាសំខាន់ណាស់ គឺដើម្បីផលប្រយោជន៍រួម សម្រាប់សិស្សានុសិស្សនិងអាណាព្យាបាលរបស់សិស្ស។ បញ្ហានេះ លោកអភិបាលនិងពិភាក្សាជាមួយគណៈនាយកសាលាដើម្បីរកដំណោះស្រាយឲ្យបានសមរម្យណាមួយសម្រាប់សំណូមពររបស់ពលរដ្ឋ៕ អត្ថបទ ៖ កុម្ភះ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        165
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm