ម្ចាស់រថយន្តចូលរួមព្រឹត្តិការណ៍ Gumball 3000 ប្ដេជ្ញាទាក់ទាញទេសចរ​ឱ្យកាន់តែច្រើន​មកកម្ពុជា

2024/09/16 08:25:50 pm        256

ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តទំនើបៗ ចូលរួមព្រឹត្តិការណ៍ Gumball 3000 បានប្ដេជ្ញាធ្វើឱ្យ ព្រឹត្តិការណ៍នេះទាក់ទាញដល់ទេសចរ និងវិស័យទេសចរណ៍​នៅខេត្តសៀមរាប​កាន់តែច្រើន​ថែមទៀត។

ស្របពេលថ្ងៃនេះព្រឹត្តិការណ៍ Gumball 3000 បានឈានចូលដល់ថ្ងៃទី២ បណ្តាប្រជា​ពលរដ្ឋ​កម្ពុជា​ដែលជាម្ចាស់រថយន្តទំនើបៗបានបន្តចូលរួមជាមួយសមាជិក Gumball មកពីអ៊ឺរ៉ុប ដើម្បី​ធ្វើដំណើឆ្ពោះទៅកាន់ខេត្តសៀមរាប។ ក្នុងនោះ ម្ចាស់រថយន្តទំនើបៗ បានប្រាប់ BTV ឱ្យដឹង​នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ក្នុងនាមអ្នកចូលរួមក្នុងព្រឹត្តិការណ៍​ដ៏អស្ចារ្យនេះ​ពិតជា​មាន​ក្តីសប្បាយរីករាយ និងសាទរទៅលើការរៀបចំរបស់ Gumball 3000 សហការ​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង រួមទាំងក្រោមកិច្ចសម្របសម្រួលរបស់​ក្រសួងទេសចរណ៍​ទើបធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ក្នុង​ថ្ងៃទី១ម្សិលមិញនេះប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមយ៉ាងច្រើន​កុះករ​ពី​សំណាក់​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋជាម្ចាស់រថយន្ត បានបញ្ជាក់ថា ដំណើរទៅកាន់ខេត្តសៀមរាប ពិតជា​មាន​សារៈ​សំខាន់ និងជាគោលបំណងធំបំផុតគឺដើម្បីរំលេច និងលើក​ស្ទួយ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់អន្តរជាតិតាមរយៈការជួបជារបស់អ្នកល្បីល្បាញលំដាប់ពិភពលោក រួមជាមួយ​រថយន្ត​ប្រណិតៗជាច្រើនគ្រឿង។

សូមជម្រាបថា ព្រឹត្តិការណ៍ GUMBALL 3000 ធ្វើឡើងនៅកម្ពុជាឆ្នាំនេះ គឺក្នុងគោលដៅធំៗ ចំនួន​៤គឺ យុទ្ធនាការផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា, យុទ្ធនាការ​សប្បុរសធម៌​រៃ​អង្គាស​ថវិកា​ជួយ​ដល់មន្ទីរពេទ្យកុមារនៅសៀមរាប, ទី៣ ការបើកឱកាសរវាង​អ្នក​វិនិយោគ​ទុន​ឯកជន​បរទេស និងនៅក្នុងស្រុកបានជួបគ្នា និងកាន់តែពិសេសនោះ គឺការបង្កើត​កំណត់​ត្រាពិភព​លោក​ហ្គីណេស ដោយចតរថយន្តទំនើបៗច្រើនបំផុត នៅតំបន់បេតិកភណ្ឌ នៅមុខប្រាសាទអង្គរ៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        138
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm