នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្តេជ្ញាថា នឹងបង្កើនប្រតិបត្តិការប្រឆាំងនឹងក្រុមហេសបូឡា

2024/09/16 09:01:12 pm        77

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានបញ្ជាក់ កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល អាចបង្កើនសកម្មភាពរបស់ខ្លួនប្រឆាំងនឹងក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា (Hezbollah) ។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ក្រុមរដ្ឋមន្ត្រី នៅពេលចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់ខ្លួនថា៖«ស្ថានភាពបច្ចុប្បន្ន នឹងមិនបន្តទេ»។ «បញ្ហានេះ តម្រូវឲ្យមានការផ្លាស់ប្តូរតុល្យភាពអំណាច នៅព្រំដែនភាគខាងជើងរបស់យើងជាមួយលីបង់។ យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ជូនអ្នកស្រុករបស់យើង ត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ ដោយសុវត្ថិភាព»។

លោក ណេតាន់យ៉ាហ៊ូ បានបន្ថែមថា៖ «ខ្ញុំប្តេជ្ញាចិត្តចំពោះរឿងនេះ រដ្ឋាភិបាលប្តេជ្ញាចំពោះរឿងនេះ ហើយយើងនឹងដោះស្រាយឲ្យបានល្អប្រសើរឡើង»។

កាលព្រឹកថ្ងៃអាទិត្យ អ៊ីស្រាអែល បានបាញ់កាំភ្លើងធំទៅកាន់ភាគខាងត្បូងប្រទេសលីបង់ ខណៈដែលកងកម្លាំងហេសបូឡា បានបាញ់រ៉ូកែតប្រហែល ៤០គ្រាប់ និងយានដ្រូន ចូលទៅក្នុងភាគខាងជើងអ៊ីស្រាអែល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល។

យោធា បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់មីស៊ីលមួយចំនួន ខណៈដែលគ្រាប់ផ្សេងទៀត បានធ្លាក់នៅតំបន់វាលចំហ នៅតំបន់ Upper Galilee និងផ្នែកខាងជើងនៃតំបន់ខ្ពង់រាប Golan Heights ដែលអ៊ីស្រាអែលបានដាក់ជាឧបសម្ព័ន្ធរបស់ខ្លួន។

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        7
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm