ទីក្រុង​មែ​ល​ប៊​ន​ប្រឈម​នឹង​ការ​តវ៉ា​ប្រឆាំង​នឹង​វិធាន​ការ​បិទ​កាន់​តែ​ច្រើន ខណៈ​ករណី​ឆ្លង COVID-19 ប្រចាំថ្ងៃ​ហក់​ឡើង​ខ្ពស់​

2021/09/23 12:17:22 pm        404

​​អូស្ត្រាលី៖ នគរបាល​នៅ​ទីក្រុង​មែ​ល​ប៊​ន​ដែលជា​ទីក្រុង​ធំ​បំផុត​ទី​២ របស់​អូស្ត្រាលី​បាន​ត្រៀមខ្លួន​សម្រាប់​ថ្ងៃ​ទី​៤ នៃ​ការតវ៉ា​ប្រឆាំងនឹង​វិធាន​ការបិទ​ក្រុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​ការចាប់ខ្លួន​មនុស្ស​ជាង ២០០នាក់​កាលពី​ថ្មីៗ​នេះ ខណៈ​ករណី​ឆ្លងជំងឺ ​COVID-19 នៅ​ទូទាំង​រដ្ឋ Victoria បាន​ឡើង​ដល់​កំណត់ត្រា​ខ្ពស់បំផុត​ប្រចាំថ្ងៃ​។​

​ក្រុម​អ្នកតវ៉ា​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ដងផ្លូវ​ ក្នុង​ទីក្រុង​ដែលមាន​ប្រជាជន​ប្រមាណ ៥លាន​នាក់​ ចាប់តាំងពី​ក្រុមមន្ត្រី​នៅ​ដើម​សប្តាហ៍​នេះ​បាន​បញ្ជា ​ឱ្យ​បិទ​ការដ្ឋាន​សាងសង់​រយៈពេល​ពី​រស​ប្តា​ហ៍ និង​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ជា​កាតព្វកិច្ច​សម្រាប់​កម្ម​ករ​សំណង់ ​ដើម្បី​ទប់ស្កាត់ការរីក​រាលដាល​នៃ​វីរុស​នេះ​។​ ​នគរបាល​បាន​បាញ់​ម្សៅ​ម្រេច និង​ប្រើ​ដំបង​កាលពី​ថ្ងៃ​ពុធ​ដើម្បី​បំបែក​ក្រុមបាតុករ​ដែល​បាន​ប្រមូល​ផ្តុំគ្នា ​នៅ​កន្លែង​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សង្គ្រាម ​ដែល​បណ្តាលឱ្យ​ក្រុម​អតីតយុទ្ធជន​ និង​អ្នកនយោបាយ​មួយ​ចំនួន​ប្រឆាំង នឹង​ការ​ប្រើ​ទី​សក្ការបូជា​ជា​កន្លែង​ប្រមូល​ផ្តុំគ្នា​។

​ខណៈ​ដែល​ក្រុម​អាជ្ញាធរ​ត្រៀម​ទប់ទល់​នឹង​ការតវ៉ា​បន្ថែមទៀត រដ្ឋ Victoria បាន​រាយការណ៍ករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ៧៦៦នាក់ជា​ករណី​ឆ្លង​ខ្ពស់បំផុត​នៃ​ជំងឺ​រាតត្បាត​សកល​ប្រចាំថ្ងៃ ដែល​ខ្ពស់ជាង​ចំនួន​ឆ្លង​ប្រចាំថ្ងៃចាស់មាន​ត្រឹម ៧២៥នាក់​កាលពី​ថ្ងៃទី៥ ខែសីហា ​ឆ្នាំ២០២០ និង​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ៤​នាក់​។ រដ្ឋ​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​ចំនួន ៦២៨​នាក់​កាលពី​ថ្ងៃ​ពុធ​។ ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍នេះ ប្រទេស​អូស្ត្រាលី​មាន​ករណី​ឆ្លង​ជំងឺ​ COVID-19​ សរុប​ចំនួន ៩០,៣៩១​នាក់បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី ១,៦៨១​នាក់ និង​ស្លាប់​សរុប​ចំនួន ១,១៨៦​​នាក់បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ​៨​នាក់​បន្ថែមទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm