ក្រសួងសាធារណការ៖ ការកែលម្អផ្លូវជាតិលេខ៤ នៅតែបន្តធ្វើរាល់ថ្ងៃ តែកន្លែងខ្លះផ្អាកសិន​ដោយសារ​បញ្ហាភ្លៀង

2024/09/16 09:35:17 pm        608

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា សកម្មភាពការពង្រីក និង​ថែទាំ​ផ្លូវ​ជាតិ​លេខ៤ នៅតែបន្តរាល់ថ្ងៃ ប៉ុន្តែដោយសារតំបន់ខ្លះមានភ្លៀងធ្លាក់ជោគជាំស្ទើររាល់ថ្ងៃ ទើប​បណ្ដាល​ឲ្យ​ក្រុម​ការងារការដ្ឋាន នៅតាមចំណុចមួយចំនួន ត្រូវបានផ្អាក​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន ដោយត្រូវរង់ចាំស្ថានភាពអាកាសធាតុល្អប្រសើរឡើងវិញ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បាន​ឲ្យ​ដឹង​ថា ថ្មីៗនេះ មានការចុះផ្សាយនូវព័ត៌មានមិនពិត អំពីគម្រោងលើកកម្រិតពង្រីក និងថែទាំ​ផ្លូវ​ជាតិ​លេខ​៤ ដែលខ្លឹមសារផ្សាយ មានភាពប្រាសចាកពីភាពពិតរបស់គម្រោង ដែលបាន​និង​កំពុង​ដំណើរ​ការ​អនុវត្ត ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។

សេចក្តីជូនដំណឹងបន្តថា គម្រោងលើកកម្រិត និងថែទាំផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៩៦,១​គីឡូម៉ែត្រ ប្រើប្រាស់ហិរញ្ញប្បទានពីធនាគារពិភពលោក បាននិងកំពុង​បន្ត​បេសកកម្ម​ការងារ​សាង​សង់​ជា​រៀង​រាល់​ថ្ងៃ ។ ការអវឌ្ឍនេះ អាចធានាបានប្រសិទ្ធភាព និងការការពារការជន់លិចផ្លូវ​ជាតិ​លេខ​៤ ពីជំនន់ទឹកភ្លៀងដូចនាឆ្នាំកន្លងមក ហើយក្រសួង ជាមួយក្រុមហ៊ុនម៉ៅការសាងសង់ និង​ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស នឹងខិតខំបន្តជំរុញសកម្មភាពសាងសងបន្ថែមទៀត បន្ទាប់​ពី​ផុត​រដូវ​វស្សា​នេះ។

បើតាមសេចក្តីបំភ្លឺរបស់ក្រុមហ៊ុន ប៉ូលី ចាងដា អេនជីនារីង ឯ.ក បានឲ្យដឹងថា គម្រោងស្ថាបនា​ស្ពាន​តាម​បណ្តោយផ្លូវជាតិលេខ៤ បានចាប់ផ្ដើមពីខែឧសភា ឆ្នាំ២០២៣ ត្រូវស្ថាបនាសរុប ៩១២​ថ្ងៃ ហើយនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥ ។ គម្រោងនេះ មានស្ពានចំនួន៣៧ ក្នុងនោះ​ស្ពាន​ធ្វើ​ថ្មី​៨ និងពង្រីក២៩ ហើយរហូតមកដល់ពេលនេះ គម្រោងបានបញ្ចប់ការងារជាង ៥០​ភាគរយ។

ភាគីក្រុមហ៊ុន បន្តថា ក្រុមហ៊ុនតែងអនុវត្តការគ្រងគ្រងចរាចរណ៍ ធ្វើផ្លូវវៀងដោយ​មាន​ការ​ត្រួត​ពិនិត្យ និងអនុម័តដោយក្រុមហ៊ុន ប្រឹក្សារបច្ចេកទេសអន្តរជាតិ ដើម្បីពង្រឹងសុវត្ថិភាពកម្មករ និង​សាធារណជនដែលប្រើប្រាស់ផ្លូវ ហើយក្រុមហ៊ុនតែងតែអនុវត្តជារៀងរាល់ខែការថែទាំ និង​ជួស​ជុល​ផ្លូវ​វៀង និងផ្លូវដែលមានស្រាប់ នៅតាមទីតាំងស្ថិតក្រោមកុងត្រា របស់ខ្លួន ដើម្បីធា​នា​នូវ​សុវត្ថិភាព និងដើម្បីបង្ហាញការប្តេជ្ញារបស់ក្រុមហ៊ុន ក្នុងការអនុវត្តន៍គម្រោងយ៉ាងជាប់លាប់ ។

គួរ​បញ្ជាក់ថា ផ្លូវជាតិលេខ៤ ជាផ្លូវសេដ្ឋកិច្ចសំខាន់ និងមានចរាចរណ៍មមាញឹក ហើយ​អាកាស​ធាតុ មានការបម្រែបម្រួលខុស ពីតំបន់មួយចំនួនផ្សេងទៀត ជាពិសេសក្នុងរដូវវស្សា ដែល​តម្រូវ​ឱ្យមា​ន​ការខិតខំបន្ថែមទ្វេរដង ក្នុងការជួសជុល និងថែរក្សាផ្ផ្លូវបណ្ដោះអាសន្ន ទាំងនោះ ដូច​នេះ​ក្រុម​ហ៊ុន​ទទួលការសាងសង់ បាបស្នើសុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីប្រជាពលរដ្ឋ ក្នុង​ករណី​មាន​ផលរំខានណាមួយក្នុងកំឡុងពេលសាងសង់នេះ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm