ការបោះឆ្នោតប្រធានាធិបតីស្រីលង្កា មានសារៈសំខាន់ចំពោះការស្តារឡើងវិញពីវិបត្តិ

2024/09/16 10:16:01 pm        28


រយៈពេលពីរឆ្នាំ បន្ទាប់ពីការដួលរលំសេដ្ឋកិច្ច ភ្ញៀវទេសចរកំពុងត្រឡប់ទៅកាន់ប្រទេសស្រីលង្កាវិញ ជាសញ្ញាមួយដ៏ល្អសម្រាប់ម្ចាស់អាជីវកម្មដូចជា លោក Tariq Nassim ។ ហាងលក់ការ៉េមរបស់លោកនៅក្នុងទីក្រុងឆ្នេរ Galle Fort ជាកន្លែងទាក់ទាញអ្នកទេសចរនៅភាគខាងត្បូងកោះ កំពុងចាប់ផ្តើមមើលឃើញអតិថិជនជាថ្មីម្តងទៀត ទោះបីជាចំនួនភ្ញៀវ នៅមិនទាន់ឈានដល់តួលេខ កាលពីពេលមុនជំងឺឆ្លងរាតត្បាត ក៏ដោយ។

លោក Tariq Nassim អាយុ៦២ឆ្នាំ បាននិយាយថា «ដោយមានវិបត្តិសេដ្ឋកិច្ច យើងនៅពុំទាន់បានប្រសើរឡើងវិញនៅឡើយទេ»។ វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា បានផ្ទុះឡើង បន្ទាប់ពីប្រាក់បម្រុងប្រាក់ដុល្លាររបស់កោះនេះបានធ្លាក់ចុះ ធ្វើឲ្យប្រទេសនេះពុំអាចទិញរបស់របរសំខាន់ៗ រួមមានប្រេងឥន្ធនៈ ជី និងម៉ាស៊ីន។ ប្រទេសនេះ បានឃើញអតិផរណាហក់ឡើងដល់៧០% ពន្ធលើថាមពលអគ្គិសនីកើនឡើង៦៥% និងរូបិយប័ណ្ណធ្លាក់ចុះ៤៥% ។

ដោយធុញទ្រាន់ទៅនឹងការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនម៉ោង ខ្វះការផ្គត់ផ្គង់ប្រេងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ហើយមន្ទីរពេទ្យអស់ឱសថ បាតុករដែលមានកំហឹងរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅក្នុងរដ្ឋធានី Colombo របស់ប្រទេសស្រីលង្កា ដោយចូលកាន់កាប់ការិយាល័យ និងលំនៅឋានរបស់ប្រធានាធិបតី បង្ខំឱ្យអតីតប្រធានាធិបតី លោក Gotabaya Rajapaksa ភៀសខ្លួនចេញពីប្រទេស ហើយក្រោយមក បានលាលែងពីតំណែង។

សភា បានជ្រើសរើសអ្នកបន្តតំណែង គឺលោក Ranil Wickremesinghe ដែលបានធ្វើផែនការស្តារឡើងវិញបណ្តោះអាសន្នគាំទ្រដោយកម្មវិធី២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងការរៀបចំរចនាសម្ព័ន្ធប្រាក់បំណុលបរទេសចំនួន២៥ពាន់លានដុល្លារ។

ប្រទេសស្រីលង្កា ត្រូវបានគេរំពឹងថានឹងមានកំណើន៣% នៅឆ្នាំ២០២៤នេះ ជាលើកដំបូងចាប់តាំងពីសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះ ៧,៨% អំឡុងពេលមានវិបត្តិ។ 

វិស័យទេសចរណ៍គឺជាកត្តាជំរុញកំណើនដែលរកប្រាក់ចំណូលបាន១,៥ពាន់លានដុល្លារ និងទាក់ទាញភ្ញៀវទេសចរ១,២លាននាក់រហូតដល់ ខែ កក្កដា។ 

ប៉ុន្តែស្ថេរភាពដែលពាក់ព័ន្ធ អាចត្រូវបានសាកល្បង នៅពេលដែលប្រជាជនស្រីលង្កា១៧លាននាក់ ទៅបោះឆ្នោតនៅថ្ងៃទី២១ ខែកញ្ញា ដើម្បីជ្រើសរើសប្រធានាធិបតីសម្រាប់រយៈពេល៥ ឆ្នាំ ខាងមុខ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm