កុមារកម្ពុជាដែលមានឪពុកម្តាយធ្វើការនៅថៃ មានឱកាសសិក្សា និង​ចូល​មណ្ឌលថែទាំ​ដូចកុមារថៃ​ដែរ

2021/09/23 07:19:54 pm        403

ភ្នំពេញ ៖ អ្នកស្រី Treenuch Thienthong រដ្ឋមន្ត្រីក្រសួងអប់រំ នៃព្រះរាជាណាចក្រថៃឡង់ដ៍ បានអះអាងថា នាពេលកន្លងមក រហូតដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលថៃ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារកម្ពុជា ដែលមានឪពុកម្តាយធ្វើការនៅប្រទេសថៃ ដោយពួកគេបានមានឱកាសសិក្សាសាលារដ្ឋ ទទួលអាហារូបត្ថម្ភ និងមណ្ឌលថែទាំកុមារ ដូចនឹងកុមារជនជាតិថៃ យ៉ាងដូច្នេះដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២២ ខែកញ្ញា ម្សិលមិញ នៅទីក្រុងបាងកកប្រទេសថៃ អ្នកស្រី Treenuch Thienthong បានលើកឡើងងថា «កន្លងមកកុមារកម្ពុជាដែលជាកូនពលករចំណាកស្រុក ត្រូវបាន​រាជ​រដ្ឋាភិបាលថៃ ផ្តោតការយកចិត្តទុកដាក់ ផ្តល់ឱកាសក្នុងការសិក្សាអប់រំនៅតាមសាលារដ្ឋ និង​មណ្ឌលថែទាំកុមារ ដោយពួកគេទទួលបានការយកចិត្តទុកដាក់​ផ្តល់​អាហារូបត្ថម្ភគ្រប់គ្រាន់​ដូចកុមារដទៃទៀតផងដែរ»។

ជាមួយគ្នានោះដែរអ្នកស្រី បានសន្យាថា ក្រសួងអប់រំថៃ នឹងបន្តជួយបណ្តុះបណ្តាល​ផ្នែកធន់ធាន​មនុស្សដល់ប្រទេសកម្ពុជាដដែល ខណៈគម្រោងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដែលជាព្រះរាជ​ឩបត្ថម្ភ​ដ៏ថ្លៃថ្លារបស់ព្រះ​អង្គម្ចាស់​ក្សត្រិយ៍ មហាចក្រី សិរិនថន ដែលបច្ចុប្បន្ននេះ កំពុងបំពេញ​បេសកកម្មក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់និស្សិតកម្ពុជា ជាច្រើននាក់​ដើម្បី​ពង្រឹង​ធនធានមនុស្សឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្ននៅកម្ពុជាជាដើមនោះ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាអរគុណយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលថៃ តាមរយៈក្រសួងអប់រំថៃ ដែលបានជួយបណ្តុះ​បណ្តាល​ដល់និស្សិតកម្ពុជានាពេលកន្លង ទៅរហូតដល់សព្វថ្ងៃនេះ ហើយឯកឧត្តម​ក៏បានបន្តស្នើសុំ​រដ្ឋមន្ត្រីអប់រំថៃ ឲ្យជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​ទេសចរណ៍​ដោយសារធនធានមនុស្ស​ខាងផ្នែក​ទេសចរណ៍នៅមានកម្រិត អាចប្រឈមនឹងការខ្វះខាតនាពេលខាងមុខ​នៅពេលដែល​កម្ពុជា​បើកទទួលទេសចរអន្តរជាតិ និងវិស័យទេសចរណ៍ពិភពលោកបើកដំណើរការ​ឡើងវិញ​ផងដែរ។

នៅក្នុងកិច្ចជំនួបនោះដែរ ឧត្តមបណ្ឌិត សុខ សុក្រឹត្យា និងរដ្ឋមន្រ្តីក្រសួងអប់រំថៃ ក៏បានប្តេជ្ញាបន្ត​ជំរុញ​ទំនាក់ទំនងរវាងកម្ពុជា-ថៃ ឲ្យកាន់តែល្អប្រសើរ ជាពិសេសបង្កើតឲ្យមានកិច្ច​សហប្រតិបត្តិការល្អ​ទាំងផ្នែករដ្ឋ និងឯកជន និងប្រជាជនតាមរយៈការបង្កើតឱ្យមានកម្មវិធីជំរុញ​ការអភិវឌ្ឍធនធានមនុស្សឲ្យស្របតាមតម្រូវការទីផ្សារជំនាន់ថ្មីផងដែរ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm