អង្គការដៃគូ​ប្ដេជ្ញាបន្តសហការជាមួយ គ.ជ.ប.ជ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឲ្យទទួលលទ្ធផលកាន់តែល្អ

2024/09/16 10:44:19 pm        542

ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានប្ដេជ្ញាបន្តសហការជាមួយ​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរមនុស្ស (គ.ជ.ប.ជ) ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា និងធ្វើឲ្យកាន់តែមានភាពល្អប្រសើរ តាមរយៈការអនុវត្តនូវសកម្មភាពមួយចំនួន ។

ក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់រវាង គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ជា​មួយអង្គការ អង្គការ A21 អង្គការចាប់ដៃ និងអង្គការម៉ារីស៊ី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០២៤ ក្រុមអង្គការទាំងនោះ លើកឡើងថា សម្រាប់កិច្ចការរបស់ពួកគេ ចូលរួម ជាមួយ​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានដូចជាការបណ្ដុះបណ្ដាល សមត្ថ​ភាព​មន្ត្រី លើការកំណត់អត្តសញ្ញាណជនរងគ្រោះ ការអប់រំផ្សព្វផ្សាយ ពីបញ្ហាចំណាក ស្រុក​ខុស​ច្បាប់​ដល់​ប្រជាពលរដ្ឋ និងអប់រំឲ្យមានការយល់ដឹងពីច្បាប់នានា ពាក់ព័ន្ធនឹង​ការងារ​ទេសន្តរ​ប្រវេស​ជា​ដើម។

ក្រុមអង្គការ បានបន្តថា តាមរយៈកិច្ចសហការនេះ ពួកគេនឹងបន្តគាំទ្រដល់ជនរងគ្រោះ ក្នុង​អំពើ​ជួញ​ដូរ​មនុស្ស ក្នុងនោះមានការគាំទ្រផ្នែកច្បាប់ សេវាផ្លូវចិត្ត ផ្នែកវេជ្ជសាស្ត្រ ការអប់រំ ទីជម្រក​សុវត្ថិភាព ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការគាំទ្រជាទុន​ក្នុងការ​បង្កើត​អាជីវកម្ម​ខ្នាត​តូច​ជាដើម។

ជាមួយនេះ ពួកគេបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​គណៈកម្មាធិការជាតិ​ប្រឆាំងអំពើជួញដូរមនុស្ស បានប្រឹងប្រែងក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​នេះ ហើយពួកគេនឹងខិតខំបន្តកិច្ចសហការ លើការងារនេះជាមួយមន្ត្រីជំនាញ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ឲ្យ​កាន់​តែទទួលបានលទ្ធផលល្អ។

នៅក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុ​ប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា កិច្ច​ការ​ប្រយុទ្ធ​ប្រឆាំងការជួញដូរមនុស្ស គឺត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់ ព្រោះថា ជន​ល្មើស​មាន​ល្បិចកលច្រើន ក្នុងការអូសទាញនិងបោកប្រាស់ជនរងគ្រោះ ខណៈបច្ចុប្បន្ន ពួកគេបាន​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើសកម្មភាពបទល្មើសរបស់ខ្លួន។

លោកជំទាវ បានអំពាវនាវបន្ថែម ទៅដល់អង្គការដៃគូទាំងអស់សូមបន្តគាំទ្រ និងជួយ​រក​វិធី​សាស្ត្រថ្មីៗ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ហើយអនុវត្តឲ្យកាន់​តែទ​ទួល​បាន​លទ្ធ​ផល​ល្អ​ជាង​មុន។ ជាមួយនេះ លោកជំទាវ ជូ ប៊ុនអេង ក៏បានសូម ថ្លែងអំណរគុណ ដល់ ដៃគូ​ទាំងអស់ បានចូលរួមគាំទ្រ និងជ្រោមជ្រែងកម្ពុជា​លើ​ការងារ​ប្រយុទ្ធប្រឆាំងបញ្ហាជាសកលនេះ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm