សារព័ត៌មានក្នុងស្រុក Koelner Stadt-Anzeiger បានរាយការណ៍ថា ការផ្ទុះមួយ បានកើតឡើងនៅ កណ្តាលទីក្រុងឃើឡូន (រដ្ឋអាល្លឺម៉ង់ខាងជើង Rhine-Westphalia) ដែលជំរុញឲ្យភ្នាក់ងារអនុវត្តច្បាប់បិទតំបន់នៃឧប្បត្តិហេតុនេះ ។
ដូចដែលបានបង្ហាញដោយនគរបាលទីក្រុងឃើឡូន ឧប្បត្តិហេតុ បានកើតឡើងក្នុងសង្កាត់ Hohenzollernring ដែលស្ថិតនៅចន្លោះសង្កាត់ Rudolfplatz និង សង្កាត់ Ehrenstrasse ដោយព័ត៌មានលម្អិត នៅមិនទាន់ដឹងនៅឡើយ។
សារព័ត៌មាន Express បានដកស្រង់សម្តីមន្ត្រីអនុវត្តច្បាប់ដែលនិយាយថា ការផ្ទុះនោះ បានកើតឡើងនៅម៉ោងប្រហែល ០៥:៥០ ម៉ោងក្នុងស្រុក (០៦:៥០ ម៉ោងនៅទីក្រុងមូស្គូ) ។ ដោយសាក្សី បានកត់សម្គាល់ថា បន្ទាប់ពីមានការផ្ទុះអាវុធមួយ បានកើតឡើង ក្រុមអ្នកពន្លត់អគ្គិភ័យដែលបានទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា ពុំមានអ្វីត្រូវពន្លត់ឡើយ នៅពេលមកដល់នោះ។
តាមទិន្នន័យបឋម ពុំមាននរណាម្នាក់ រងរបួសនោះទេ។ នគរបាល បានអត្ថាធិប្បាយលើឧប្បត្តិហេតុនេះថា៖«យើងបានបិទតំបន់នេះ ការស៊ើបអង្កេត កំពុងដំណើរការ» ។