មនុស្សទី២ ស្លាប់ដោយសារវីរុស Nipah នៅរដ្ឋ Kerala របស់ឥណ្ឌា ក្នុងឆ្នាំ២០២៤

2024/09/17 12:04:11 am        43

មន្ត្រីសុខាភិបាល ក្នុងតំបន់ នៅថ្ងៃចន្ទ (ទី១៦ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា និស្សិតវ័យ ២៤ឆ្នាំម្នាក់បានវបាត់បង់ជីវិតដោយសារវីរុស Nipah (នីប៉ា) នៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ហើយមនុស្ស ១៥១នាក់ដែលបានប៉ះពាល់ជាមួយជនរងគ្រោះ កំពុងស្ថិតក្រោមការតាមដាន ដើម្បីការពារការរីករាលដាលនៃវីរុសដែលបង្កគ្រោះថ្នាក់ដល់ជីវិតនេះ។

នេះជាការស្លាប់ទី២ ដែលបង្កឡើងដោយវីរុស Nipah ក្នុងរដ្ឋ Kerala ចាប់តាំងពីខែកក្កដាមក។ វីរុស Nipah ត្រូវបានចាត់ថ្នាក់ជាភ្នាក់ងារបង្កជំងឺជាអាទិភាពពីអង្គការសុខភាពពិភពលោក (WHO) ដោយសារតែសក្តានុពលរបស់វា ក្នុងការបង្កឲ្យមានការឆ្លងរាលដាល។ មិនទាន់មានវ៉ាក់សាំងការពារការឆ្លងវីរុសនេះ និងគ្មានវិធីព្យាបាលនោះទេ។

ការស៊ើបអង្កេតរបស់សារព័ត៌មាន Reuters ក្នុងឆ្នាំ២០២៣ បានបង្ហាញថា ផ្នែកជាច្រើននៃរដ្ឋ Kerala ស្ថិតក្នុងចំណោមតំបន់ដែលមានហានិភ័យបំផុតនៅលើពិភពលោក សម្រាប់ការផ្ទុះឡើងនូវវីរុសនេះ។ វីរុស Nipah ដែលឆ្លងពីសត្វប្រចៀវ និងសត្វចតុបាតផ្សេងទៀត ដូចជាជ្រូកជាដើម អាចបណ្តាលឲ្យស្លាប់ និងបង្កឲ្យមានអាការគ្រុនក្តៅដែលហើមខួរក្បាល ចំពោះមនុស្ស។

វេជ្ជបណ្ឌិតលោកស្រី R. Renuka មន្ត្រីពេទ្យស្រុក នៅទីក្រុង Malappuram ដែលមានទីតាំងនៅភាគខាងជើងរដ្ឋ Kerala បាននិយាយថា និស្សិតរូបនោះដែលចាប់ផ្តើមបង្ហាញរោគសញ្ញាគ្រុនក្តៅ នៅថ្ងៃទី៤ ខែកញ្ញា និងបានស្លាប់ ៥ថ្ងៃក្រោយមក រស់នៅក្នុងរដ្ឋ Kerala។

លោកស្រីវេជ្ជបណ្ឌិត Renuka បានបន្ថែមថា សំណាកឈាមពីជនរងគ្រោះ ដែលបានបញ្ជូនទៅវិទ្យាស្ថានជាតិនៃមេរោគវិទ្យា នៅទីក្រុង Pune ដើម្បីធ្វើតេស្ត បានបញ្ជាក់អះអាងពីការឆ្លងវីរុស Nipah កាលពីថ្ងៃទី៩ ខែកញ្ញា៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        12
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm