ស្ពានឈើមួយកន្លែងសាងសង់សម្រេចបានប្រមាណ៥០ភាគរយ ខណៈអាជ្ញាធរស្រុកអន្លង់វែង និងពលរដ្ឋពន្លឿនការសាងសង់ឱ្យរួចរាល់មុនបុណ្សភ្ជុំបិណ្ឌ

2024/09/17 06:32:57 pm        146

ឧត្តរមានជ័យ៖ អាជ្ញាធរស្រុកអន្លង់វែង សហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន បន្តធ្វើសកម្មភាព​យ៉ាង​សស្រាក់សស្រាំ​ ក្នុងការពន្លឿនការសាងសង់ស្ពានឈើថ្មីមួយកន្លែង ឱ្យរួចរាល់មុន ឱកាស​បុណ្សភ្ជុំបិណ្ឌ ខណៈនេះសម្រេចបានប្រមាណ៥០ភាគរយហើយ​។

ជាក់ស្ដែងនៅថ្ងៃទី១៧កញ្ញាម្សិលមិញនេះ លោកអភិបាលស្រុកអន្លង់វែងលោក ងួន ទ្ធីរិទ្ធ បានលើកឡើងថា ឈើថ្មីនេះ មានប្រវែងវែងជាង៦០ម៉ែត្រ ទទឹង៣ម៉ែត្រកន្លះ សាងសង់​ឡើង ដើម្បីសម្រួលរាល់ការធ្វើដំណើរឆ្លងកាត់ដឹកកសិផលផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋចំនួនពីរឃុំ គឺត្រពាំងប្រិយ៍ និងឃុំផ្លាត់ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឲ្យបានឆាប់រួចរាល់ទាន់ ក្នុងឱកាសបុណ្សភ្ជុំបិណ្ឌខាងមុខនេះ។

លោក បានបន្ថែមទៀតថា ដោយយោងតាម​តម្រូវ​ចាំបាច់របស់​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ក្នុង​ស្រុកអន្លង់វែង​ បាន​លើកឡើង​នូវ​សំណូមពរ​ជាច្រើន​តាមវេទិការ​សាធារណៈកន្លងមកនោះ បច្ចុប្បន្ន​ស្ពានឈើនេះ បានកសាងបានជាង៥០ ភាគរយហើយ និងរួចរាល់​ក្នុងពេលឆាប់ៗ​នៅថ្ងៃខាង​មុខ​ដ៏ខ្លីនេះ។

លោកអភិបាលស្រុក បានបន្តថា សម្រាប់ការជួយឧបត្ថម្ភសាងសង់ស្ពាននេះ គឺជាគម្រោង​ថវិកា​ចំណាយ​ទាំងស្រុង​របស់​លោកផ្ទាល់ និង​ឯកឧត្តមអភិបាលខេត្ត និងមានការ​ចូលរួម​ជួយ​ជាកម្លាំង​ពលកម្ម​ពីបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា នៅតំបន់នេះ នៅពេលរដូវវស្សាម្តងៗ មានទឹកច្រើនពលរដ្ឋ​ពុំហាន​ធ្វើ​ដំណើរឆ្លងកាត់​នៅលើស្ពានចាស់ ដែលមានសភាព​ទ្រុឌទ្រោម​នោះទេ ជាពិសេសប្អូនៗ​សិស្សានុសិស្ស​ខកខាន​ក្នុងការទៅរៀន​ផងដែរ៕


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        424
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        455
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        584

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm