សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ស្នើដល់សហប្រធានចិន និងឥណ្ឌានៃគណៈកម្មាធិការ ICC ព្រះវិហារ ​ពង្រីកសកម្មភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយអភិរក្ស និងលើកតម្លៃ​រមណីយដ្ឋាន​ប្រាសា​ទកោះកេរ

2024/09/17 06:55:05 pm        237

ក្នុងឱកាសខួប១ឆ្នាំនៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា បានស្នើដល់សហប្រធានចិន និងឥណ្ឌានៃគណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ ដើម្បី​ការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ព្រមទាំងប្រទេសជាសមាជិក ទាំងអស់ ពង្រីកសកម្មភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយអភិរក្សនិងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរដែលជាសម្បត្តិរបស់មនុស្សជាតិទាំងមូល ដោយផ្អែកលើគំរូនៃកិច្ចសហការដ៏សកម្មដែលមានស្រាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង​ក្នុង​នាម​សម្ដេច​ផ្ទាល់​បាន​សម្តែង​នូវ​សេចក្តី​សោមនស្សរីករាយ និងទឹកចិត្តដ៏រំភើបឥតឧបមាយ៉ាងជ្រាលជ្រៅ ចូលរួមអបអរសាទរ ក្នុង​ឱកាសខួប១ឆ្នាំ នៃការចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាល​ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងសម័យប្រជុំលើកទី៤៥ របស់​គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា មហាសមិទ្ធផលដ៏ប្រសើរ​ថ្លៃ​ថ្លា​នេះ​បាន​បង្ហាញ​ពី​កិត្យានុភាព​វប្បធម៌ដ៏ខ្ពស់ត្រដែតរបស់ជាតិកម្ពុជាក្នុងឆាកអន្តរជាតិ ដែលកើតចេញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃ​សន្តិភាព​ដែល​ជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្រួ​បបង្រួមជាតិ និងនាំមកជូនប្រជាជន​កម្ពុជា​នូវ​ភា​ព​សុខដុម​រមនា​សម្រាប់​ជា​មូល​ដ្ឋាន​ក្នុង​ការកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍនូវសម្បត្តិ បេតិកភណ្ឌវប្បធម៌ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ ដែលជាកេរដំណែល​ដ៏​ឧត្តុង្គ​ឧត្តម​ពុំ​អាច​កាត់​ថ្លៃ​បាន​របស់បុព្វបុរសយើងបន្សល់ទុកជូនអ្នកជំនាន់ក្រោយ។

ក្នុងឱកាសនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានធ្វើការកោតសរសើរដោយស្មោះ និងមូល​វិចារ​ដ៏​ថ្លៃ​ថ្លា​ជូន​ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នក​ជំនាញ​ជាតិ និងអន្តរជាតិ ដែលបានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកប​ដោយ​ភាពប៉ិនប្រសប់ និងវិជ្ជាជីវៈខ្ពស់ពុះពារ ជម្នះ គ្រប់ការលំបាក​រហូត​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ដ៏ធំធេងនេះ។

សម្ដេចក៏បានថ្លែងអំណរគុណជាពិសេសផងដែរចំពោះមិត្តភក្តិអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជន ទាំងឡាយ ដែលបានទទួលស្គាល់នូវតម្លៃដ៏មហស្ចារ្យជាសកលនៃ «រមណីយ​ដ្ឋាន​ប្រាសាទ​កោះកេរ» ដែលជាអតីត រាជធានីខ្មែរក្នុងសម័យអង្គរដ៏រុងរឿង កសាងដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី៤។ រមណីយដ្ឋាននេះ បានបន្សល់ទុកនូវប្រាង្គប្រាសាទ រូបបដិមា សិលាចារឹក ចំណេះ​ដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ ដែលចាំបាច់ត្រូវការពារ អភិរក្ស សិ​ក្សា​ស្រាវ​ជ្រាវ និងលើកតម្លៃឡើងវិញ។

ជាមួយនឹងការអបអរសាទរនេះសម្ដេចធីបតីនាយករដ្ឋមន្រ្ដីបានស្នើដល់សហប្រធានចិន និង​ឥណ្ឌា​នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ ដើម្បី​ការពារ និង​លើក​តម្លៃ​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ព្រមទាំងប្រទេសជា​សមាជិក​ទាំង​អស់ ពង្រីកសកម្មភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយអភិរក្ស និងលើកតម្លៃ​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ ដែលជាសម្បត្តិរបស់មនុស្សជាតិទាំងមូល ដោយផ្អែកលើគំរូនៃកិច្ចសហការ​ដ៏សកម្ម​ដែល​មានស្រាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះសម្ដេចធិបតីបានគូសបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សរបស់ខ្លួនឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដោយមិនត្រូវអនុញ្ញាតឱ្យមានការទន្ទ្រានយកដីខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការរុករក និងការជីកកកាយដោយខុសច្បាប់ ដើម្បីលើកតម្លៃ និងថែរក្សារមណីយដ្ឋានប្រាសាទកោះកេរសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពប្រជាជននៅក្នុងមូលដ្ឋាន។

សម្ដេចធិបតីបានអំពាវនាវដល់គ្រប់បណ្តាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបានទូលំទូលាយនិងអធិកអធម ដើម្បីអបអរសារទរខួប១ឆ្នាំ នៃការចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក៏ដូចជាបន្តជំរុញសក្តានុពលទេសចរណ៍ក្នុងតំបន់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm