កម្មកររោងចក្របង្ហាញក្តីរីករាយ ខណៈរដ្ឋាភិបាលបន្តផ្ដល់រថយន្តក្រុងដោយឥតគិតថ្លៃក្នុងឱកាសភ្ជុំបិណ្ឌ

2024/09/17 08:52:31 pm        190

កម្មករកម្មការិនីបម្រើការងាររោងចក្រកាត់សម្លៀកបំពាក់នៅរាជធានីភ្នំពេញ បានបង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ និងសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តគិតគូរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ តាមរយៈការបន្តផ្ដល់រថយន្តក្រុងដោយឥតគិតថ្លៃ និងជាពិសេសអាច​ទៅ​លេង​តំបន់​ទេសចរណ៍​នានានៅក្នុងខេត្តទិសឦសានក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះខាងមុខនេះ។

លោក ទៀង វិសិដ្ឋ កម្មកររោងចក្រផលិតស្បែកជើង ហ្គោលដេន ប្រស្ពើរ ហ្វ៊ូតវែរ ស្ថិតនៅ​ខណ្ឌ​កំបូល រាជធានីភ្នំពេញ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​រោង​ចក្ររបស់​លោកមានឱកាសឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួលចំនួន៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា រហូត​ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ត្រូវចូលបំពេញការងារឡើងវិញ។ លោកបាន​ឲ្យដឹងទៀតថា សម្រាប់ឆ្នាំនេះ លោកមិន​មាន​គម្រោង​ដើរ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ណា​មួយ​នោះ​ទេ ដោយសារចង់ជួបជុំក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីធ្វើចង្ហាន់​ប្រគេន​ព្រះសង្ឃ​តាម​ទីវត្ត​អារាម​នានា និងឈប់សម្រាកនៅផ្ទះបន្ទាប់ពីមមាញឹកការងារប្រចាំថ្ងៃកន្លងមក។

ទាក់ទិនការប្រកាសព័ត៌មានរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការត្រៀម​រថយន្ត​ក្រុង​ចំនួន​ជិត​៥០០​គ្រឿង​​សម្រាប់​ដឹក​ជញ្ជូនពលរដ្ឋទៅស្រុកកំណើត និងទៅលេងតំបន់​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្ត​ភាគឦសាន​ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះខាងមុខនេះ ក្រុមកម្មការិនី ដែលកំពុង​បម្រើកា​រងារ​នៅ​ក្នុង​រោង​ចក្រខាងលើ បានសម្តែងការអរគុណ និងដឹងគុណជូន​ចំពោះ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​នៃ​រាជ​រ​ដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរ​ជានិច្ច​មក​កាន់​ប្រជាព​លរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ជាពិសេសការផ្តល់មធ្យោបាយដឹកជញ្ជូនទៅមកដោយមិនគិតថ្លៃអ្វីទាំងអស់ ដែល​ជួយកាត់បន្ថយការចំណាយយ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចគ្រួសារ។

សូមជម្រាបថា នៅថ្ងៃទី១៦ ខែកញ្ញាម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​បញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តចំនួនប្រមាណ៥០០គ្រឿង សម្រាប់​ដឹក​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត និងទៅលេងតំបន់ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្ត​ភាគឦសាន​ក្នុង​អំឡុងបុណ្យភ្ជុំបិណ្ឌ។ ហើយការធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃនេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤៕អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        107
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        89
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm