Samuel Eto’o ប្រកាស​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប្រជែង​តំណែង​ប្រធាន​សហព័ន្ធ​បាល់ទាត់​កាមេរ៉ូន

2021/09/23 09:29:49 pm        337

បាល់ទាត់៖ អតីត​ខ្សែប្រយុទ្ធ​ក្រុម​តោខៀវ Chelsea ក៏ដូចជា Inter Milan កីឡាករ​កាមេរ៉ូន Samuel Eto’o បាន​ប្រកាស​ខ្លួន​គឺ​ជា​បេក្ខភាព​ប្រជែង​តំណែង​ប្រធាន​សហព័ន្ធ​បាល់ទាត់​កាមេរ៉ូន។ អតីត​កីឡាករ​របស់ Barcelona រូប​នេះ​បាន​ធ្វើ​ការ​ប្រកាស​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ និង​បាន​សរសេរ​ថា នេះ​ជា​ការ​សំរេច​ចិត្ត​ដែល​បណ្ដាល​មកពី​សេចក្ដី​ស្រលាញ់ និង​មហិច្ឆតា​បាល់ទាត់​សម្រាប់​ប្រទេស​កាមេរ៉ូន។

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កាមេរ៉ូន ដែល​ត្រូវ​បាន​លើក​ពេល​នោះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ធ្នូ​ចុង​ឆ្នាំ​នេះ មុន​ពេល​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​ទ្វីប​អាហ្វ្រិក​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​លើ​ទឹក​ដី​កាមេរ៉ូន​នៅ​ថ្ងៃទី​៩ ខែ​មករា​ដើម​ឆ្នាំ​២០២២ ខាង​មុខ។ សហព័ន្ធ​បាល់ទាត់​កាមេរ៉ូន​មិន​បាន​បញ្ចេញ​ពី​បញ្ជី​ឈ្មោះ​បេក្ខភាព​ផ្សេង​ទៀត​ឡើយ។ រំលឹក​ថា បុរស​វ័យ ៤០​ឆ្នាំ​រូប​នេះ​ធ្លាប់​មាន​អាជីព​ជោគជ័យ​ខ្លាំង ​ក្នុង​ពេល​ជា​កីឡាករ​ដែល​រួម​មាន​ជួយ​ក្លិប​អាជីព​របស់​គេ​ឈ្នះ​ជើង​ឯក​ក្នុង​ស្រុក និង​ឈ្នះ​ជើងឯក​អឺរ៉ុប មិន​ថា​អាជីព​នៅ​អេស្ប៉ាញ ​រឺ​អ៊ីតាលី។

ម្ចាស់​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ទ្វីប​អាហ្វ្រិក ៤​លើក​រូប​នេះ​ក៏​ធ្លាប់​ស៊ុត​បញ្ចូល​ទី ៥៦​គ្រាប់​ផង​ដែរ​ក្នុង​ការ​បង្ហាញ​ខ្លួន ១១៨​ប្រកួត​នៅ English Premier League ជាមួយ Chelsea និង Everton មុន​ពេល​បញ្ចប់​អាជីព​នៅ​ទឹកដី​កាតា។ ជាមួយ​ក្រុម​ជំរើសជាតិ​កាមេរ៉ូន Samuel Eto’o បាន​ជួយ​ក្រុម​ឈ្នះ​ជើង​ឯក​ទ្វីប​អាហ្វ្រិក Africa Cup of Nations នៅ​ឆ្នាំ​២០០០ និង ២០០២ និង​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ឆ្នាំ​២០០០ នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​ផង​ដែរ៕

អត្ថបទ៖នាង​ សុភាវុធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm