ឥណ្ឌាថ្កោលទោសការលើកឡើងរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ ជុំវិញការប្រព្រឹត្ត ចំពោះជនជាតិភាគតិច

2024/09/17 10:37:19 pm        36

ប្រទេសឥណ្ឌាបានថ្កោលទោសការអត្ថាធិប្បាយរបស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei ស្តីពីការប្រព្រឹត្ត ចំពោះអ្នកកាន់សាសនាអ៊ិស្លាម នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ដោយហៅការលើកឡើងរបស់លោកថា «ជាការផ្ដល់ព័ត៌មានខុស និងមិនអាចទទួលយកបាន»។

នៅក្នុងការបង្ហោះតាមបណ្ដាញសង្គម កាលពីថ្ងៃចន្ទ (ទី១៧ ខែកញ្ញា) លោក Khamenei បានលើកឡើងថា៖ «យើងមិនអាចចាត់ទុកខ្លួនយើង ជាអ្នកកាន់សាសនាអ៊ិស្លាមបានទេ ប្រសិនបើយើងព្រងើយកន្តើយ ចំពោះការឈឺចាប់ដែលជនមូស្លីម កំពុងជួបប្រទះនៅសហភាពមីយ៉ាន់ម៉ា តំបន់ហ្កាហ្សា ប្រទេសឥណ្ឌា ឬកន្លែងផ្សេងទៀត»។

ជាការឆ្លើយតប ក្រសួងការបរទេសរបស់ឥណ្ឌាបាននិយាយថា ខ្លួន «មានការខកចិត្តយ៉ាងខ្លាំង» ចំពោះការអត្ថាធិប្បាយនេះ។ អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ថា៖ «បណ្តាប្រទេសដែលផ្តល់យោបល់លើជនជាតិភាគតិច ត្រូវបានណែនាំឲ្យមើលកំណត់ត្រាផ្ទាល់ខ្លួនរបស់ពួកគេ មុនពេលធ្វើការសង្កេតអំពីអ្នកដទៃ»។

គួរបញ្ជាក់ថា ប្រទេសទាំង២ ជាធម្មតាបានចែករំលែកនូវទំនាក់ទំនងដ៏រឹងមាំមួយ ហើយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ១០ឆ្នាំ នៅក្នុងខែឧសភា ដើម្បីអភិវឌ្ឍ និងដំណើរការកំពង់ផែ Chabahar របស់អ៊ីរ៉ង់។

តែយ៉ាងណាក្ដី លោក Khamenei បានរិះគន់ឥណ្ឌានាពេលកន្លងមក ជុំវិញបញ្ហាពាក់ព័ន្ធនឹងជនមូស្លីមឥណ្ឌា និងតំបន់មានបញ្ហាដែលមានអ្នកកាន់សាសនាអ៊ិស្លាមភាគច្រើន គឺ Kashmir៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        182
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        222
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm