ស្ថាប័នរដ្ឋ ចុះហត្ថលេខាជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដើម្បីអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា

2024/09/17 10:46:08 pm        463

និយ័តករមូលបត្រកម្ពុជា និងសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីលើកកម្ពស់​ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍន៍​វិស័យមូលបត្រនៅកម្ពុជា​ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងពិធីចុះហត្ថលេខា និងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី កាលានុវត្តភាពតាមរយៈទីផ្សារមូលបត្រនៅកម្ពុជា ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា វិស័យមូលបត្រកម្ពុជារហូតមកទល់សព្វថ្ងៃនេះ នៅតែត្រូវការចូលរួមពីសាធារណៈជនទាំងអស់ ហើយតួអង្គដែលមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍវិស័យមូលបត្រ គឺតួអង្គអ្នកវិនិយោគ។

ឯកឧត្តម បានបន្តថា អ្នកវិនិយោគមិនអាចធ្វើការតែម្នាក់ឯងបានទេ ជាធម្មជាតិនៃអ្នកវិនិយោគ ដើម្បីការពារហានិភ័យគឺត្រូវធ្វើពីព្រឹត្តកម្មនៃការវិនិយោគ ​មានន័យថា ត្រូវយកសាច់ប្រាក់​បាន​ពីការចំណេញយកទៅបែងចែក ឬរៀបចំបន្តកន្លែងណាមួយថែមទៀត​ដើម្បីពង្រឹងអាជីវកម្ម​ឲ្យដំណើរការ​ទៅមុខបន្តទៀតដោយភាពល្អប្រសើរ និងនិរន្តរភាព។

ឯកឧត្តមប្រតិភូ បានបញ្ជាក់ឲ្យដឹងថា គោលបំណងនៃការចុះហត្ថលេខា រវាងនិយ័តករ​មូលបត្រ​កម្ពុជា និងសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្នុងពេលនេះ​គឺដើម្បីរួមគ្នាបង្កើត​កិច្ច​សហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងបន្ថែមក្នុងវិស័យមូលបត្រ និងដើម្បីជួយដល់​អ្នកវិនិយោគមកពីគ្រប់ប្រភពទាំងអស់ក្នុងការគ្រប់គ្រងនូវហានិភ័យលើការវិនិយោគរបស់ខ្លួន ហើយបន្តរីកចម្រើនក្នុងការវិនិយោគ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា កិច្ចសហប្រតិបត្តិការជាមួយនិយ័តករមូលបត្រកម្ពុជានេះ ពិតជាមានសារៈសំខាន់ណាស់​ក្នុងការលើក​កម្ពស់ការយល់ដឹងក្នុងវិស័យមូលបត្រទៅកាន់សមាជិកទាំងអស់ក្នុងសមាគម។ អ្នកឧកញ៉ា បានបន្តថា ទៅថ្ងៃអនាគតខាងមុខ តាមរយៈការបណ្តុះបណ្តាលចំណេះដឹង​ក្នុង​វិស័យមូលបត្រនេះ ក្រុមហ៊ុន ក៏ដូចជារោងចក្រទាំងអស់ នឹងអាចពង្រីកមុខរបរធំជាងបច្ចុប្បន្ន ដើម្បីឲ្យពួកគាត់អាចរៀបចំឡើងជាផ្សារភាគហ៊ុនបានដូចទៅនឹងអ្នកវិនិយោគនៅក្រៅប្រទេសផងដែរ។

គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីក្នុងការបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់ចំនួន២៣ គិតជាសាច់ប្រាក់ចំនួនប្រមាណ ៣៨៩លានដុល្លារអាម៉េរិក។ ក្នុងនោះ មានក្រុមហ៊ុនចំនួន១១​ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ​ និងក្រុមហ៊ុនចំនួន១២ បាន​បោះផ្សាយលក់សញ្ញាបណ្ណ ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង ​និងសញ្ញាបណ្ណចីរភាព៕អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        108
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        213
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm