ការស្ទង់មតិ៖ ការគាំទ្ររបស់ប្រជាជនប៉ាឡេស្ទីន ចំពោះការវាយប្រហារថ្ងៃទី៧ ខែតុលា ធ្លាក់ចុះ

2024/09/18 03:13:59 am        42


ភាគច្រើននៃអ្នកស្រុកតំបន់ហ្គាហ្សា ជឿថា ការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា គឺជាការសម្រេចចិត្តមិនត្រឹមត្រូវនោះទេ។ នេះបើយោងតាមការស្ទង់មតិដែលបានចេញផ្សាយ នៅថ្ងៃអង្គារ (ទី១៧ ខែកញ្ញា) ដោយនេះជាការចង្អុលបង្ហាញនូវការធ្លាក់ចុះដ៏ធំ ក្នុងការគាំទ្រដល់ការវាយលុកដែលបានជំរុញឲ្យមានការវាយប្រហារសងសឹករបស់អ៊ីស្រាអែល រហូតធ្វើឲ្យតំបន់ហ្កាហ្សារងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

ការស្ទង់មតិដែលធ្វើឡើងនៅដើមខែកញ្ញានេះ ដោយមជ្ឈមណ្ឌលប៉ាឡេស្ទីន ដើម្បីការស្រាវជ្រាវគោលនយោបាយ និងអង្កេត (PSR) បានរកឃើញថា ៥៧ភាគនៃអ្នកដែលត្រូវបានស្ទង់មតិ នៅតំបន់ហ្កាហ្សាស្ទ្រីប បាននិយាយថា ការសម្រេចចិត្តចាប់ផ្តើមការវាយលុកនេះ គឺមិនត្រឹមត្រូវឡើយ ខណៈដែល ៣៩ភាគរយ បាននិយាយថា សមហេតុផល។

នេះជាលើកដំបូងហើយ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ដែលការស្ទង់មតិរបស់ PSR បានរកឃើញអ្នកឆ្លើយសំណួរ នៅតំបន់ហ្កាហ្សាភាគច្រើនដែលវិនិច្ឆ័យការសម្រេចចិត្តនេះថា ជារឿងមិនត្រឹមត្រូវ។ ការស្ទង់មតិបានបង្ហាញថា លទ្ធផលនេះត្រូវបានអមដោយការធ្លាក់ចុះនៃការគាំទ្រ សម្រាប់ការវាយប្រហារ នៅតំបន់ West Bank ទោះបីជាភាគច្រើននៃអ្នកឆ្លើយតបចំនួន ៦៤ភាគរយនៅទីនោះ នៅតែគិតថា វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវក៏ដោយ។

គួរបញ្ជាក់ថា ការស្ទង់មតិពីមុនរបស់ PSR ដែលធ្វើឡើងក្នុងខែមិថុនា បានបង្ហាញថា ៥៧ភាគរយនៃអ្នកឆ្លើយតប នៅតំបន់ហ្កាហ្សា គិតថា ការសម្រេចចិត្តនេះគឺត្រឹមត្រូវ។

PSR បានឲ្យដឹងថា ខ្លួនបានស្ទង់មតិលើមនុស្ស ១.២០០នាក់ទល់មុខគ្នា ដោយ ៧៩០នាក់ នៅតំបន់ West Bank និង ៤១០នាក់ នៅតំបន់ហ្កាហ្សា ខណៈកម្រិតល្អៀងនៃកំហុសឆ្គងមាន ៣,៥ភាគរយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm